ជាតិ
អាជ្ញាធរជាតិអប្សរារកឃើញបំណែកចម្លាក់អប្សរាសម័យបាយ័ន នៅជញ្ជាំងខាងជើងស្ពានហាលខាងលិចនៃខ្លោងទ្វារតាកាវ
MC. កាលពីពេលថ្មីៗនេះ ក្រុមការងារជួសជុលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ បានប្រទះឃើញដុំថ្មមានរូបចម្លាក់អប្សរាសម័យបាយ័ន ព្រម ទាំងថ្មចម្លាក់ផ្សេងទៀតនៅផ្នែកខាងជើងស្ពានហាលនៃខ្លោងទ្វារតាកាវ ក្រោយពេលក្រុមការងារសម្អាតរុក្ខជាតិ និងកាយកំណកដីដែលបានលុបលើរចនាសម្ព័ន្ធផ្នែកខាង ក្រោមនៃស្ពានហាលជាយូរឆ្នាំ មកហើយ។
លោកស្រី គឹម សេងភក្តី បុរាណវិទូបានឱ្យដឹងថា បំណែកថ្មដែលមានរូបចម្លាក់អប្សរា និងក្បាច់ចម្លាក់លម្អផ្សេងៗ ត្រូវបានគេយកមករៀបធ្វើជាជញ្ជាំងខាងជើងនៃស្ពានហាល ដោយរូបចម្លាក់អប្សរាទាំងអស់នេះ មានលក្ខណៈដូចគ្នាទៅនឹងរូប ចម្លាក់អប្សរា នៅតាមសសរប្រាសាទបាយ័ន រីឯចម្លាក់ថ្មដទៃផ្សេងទៀតមានរូបរាងដូចគ្នានឹងចម្លាក់ដែលលម្អលើរចនាសម្ពន្ធនៃសំណង់ខ្លោង ទ្វារតាកាវ។
លោកស្រីបញ្ជាក់ថា តាមការសន្និដ្ឋានទី១...
អន្តរជាតិ
ក្រុមហ៊ុនបាឡុងអវកាស ត្រៀមដឹកភ្ញៀវគយគន់ភពផែនដីក្នុងកាប៊ីនប្រណីត
ក្រុងវ៉ាស៊ីនតោន: ទ្វារចូលទីផ្សារទេសចរណ៍អវកាសថ្មីបានសន្យាផ្ដល់ទស្សនីយភាពកំណោងភពផែនដីពីកាប៊ីនដ៏ប្រណីតបំផុត ដែលត្រូវបានបង្ហោះទៅបរិយាកាសខាងលើដោយបាឡុងយក្ស។
Space Perspective សប្ដាហ៍មុន បានលាតត្រដាងពីរូបភាពកាប៊ីនដ៏ប្រណីត ដែលខ្លួនរំពឹងថា នឹងចាប់ផ្ដើមបង្ហោះចេញពីមជ្ឈមណ្ឌលអវកាសឃេនណេឌី ក្នុងរដ្ឋ Florida ពីចុងឆ្នាំ ២០២៤ ជាមួយគម្រោងហោះហើរ ២៥ ដង ក្នុង ១ ឆ្នាំដំបូង។
សំបុត្រជាង ៦០០ សន្លឹក ត្រូវបានលក់អស់ក្នុងតម្លៃ ១២៥ ០០០ ដុល្លារ ក្នុង...