ប្រហិតអាំង ១ថ្ងៃ លក់បានជាង ៨០ម៉ឺនរៀល នៅក្នុងថ្ងៃបុណ្យទន្លេ

0
2699
best selling spring roll
ប្រហិតអាំង ១ថ្ងៃ លក់បានជាង ៨០ម៉ឺនរៀល នៅក្នុងបុណ្យទន្លេ | រូបភាព៖ ពូ នាង

ភ្នំពេញៈ អាជីវកម្មលក់ប្រហិតអាំង នៅក្នុងពិធីបុណ្យទន្លេរយៈពេលបីថ្ងៃ បានប្រាប់ឲ្យដឹងថា គាត់អាចលក់ដាច់បានក្នុង ១ថ្ងៃ ជាង៨០ម៉ឺនរៀល ខណៈដែលថ្ងៃចុងក្រោយ មានប្រជាពលរដ្ឋបានទៅចូលរួមច្រើនកុះករ។ ម៉ីង ពៅ កំពុងអាំងប្រហិតលក់ទាំងយប់ទាំងថ្ងៃក្នុងទីតាំងតូចមួយនៅជិតវិទ្យាល័យតាខ្មៅ បានប្រាប់ថា បើលក់ដាច់ដូច្នេះរៀលថ្ងៃ គាត់អាចនឹងក្លាយជាសេដ្ឋីហើយ។

best selling spring roll
ប្រហិតអាំង ១ថ្ងៃ លក់បានជាង ៨០ម៉ឺនរៀល នៅក្នុងបុណ្យទន្លេ | រូបភាព៖ ពូ នាង

អ្នកម៉ីងបន្ដថា៖«អូរ បើខ្ញុំលក់ដាច់ អញ្ចឹងរៀលថ្ងៃ ប្រហែលអាចក្លាយជាអ្នកមានមែនហ្នឹង»។ មិនខុសពីម៉ីងពៅ អាជីវករលក់ដូររាប់រយមុខ ក្នុងពិធីបុណ្យទន្លេរយៈពេលបីថ្ងៃ ញញឹមញញ៉ែម ព្រោះលក់ដូរដាច់ និងមានប្រជាពលរដ្ឋគាំទ្រទិញច្រើន ពិសេសផលិផលខ្មែរ។

សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖

សូមជួយចុច Subcribe ដើម្បីទទួលបានវីដេអូព័ត៌មានថ្មីៗ!