រមណីយដ្ឋានទេសចរណ៍បឹងកោះសុក្រម ទាក់ទាញភ្ញៀវទេសចរបានជាង ២ម៉ឺននាក់ នៅថ្ងៃចូលឆ្នាំខ្មែរ

0
1489
រមណីយដ្ឋានទេសចរណ៍កោះសុក្រម ខេត្តក្រចេះ

រមណីយដ្ឋានទេសចរណ៍កោះសុក្រម នៅភូមិ ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ បានបង្កើនការលើកស្ទួយវិស័យទេសចណ៍ បានល្អប្រសើរ តាមរយៈទាក់ទាញភ្ញៀវទៅលេងកំសាន្តសប្បាយ ជាង២ម៉ឺននាក់ នៅរដូវចូលឆ្នាំខ្មែរ ប្រពៃណីជាតិនិងនាំមកនៅសុខសុវត្ថិភាពជូនភ្ញៀវទេសចរផងដែរ។ រមណីយដ្ឋានទេចរណ៍កោះសុក្រំនេះស្ថិតនៅចម្ងាយពីទីរួមខេត្តក្រចេះប្រមាណជាង១០គីឡូម៉ែត្រតែប៉ុណ្ណោះ។

រមណីយដ្ឋានទេសចរណ៍កោះសុក្រម ខេត្តក្រចេះ

លោកលុចវណ្ណារ៉ាអ្នកគ្រប់គ្រងរមណីយដ្ឋាននេះបានអោយដឹងថា៖ឆ្នាំនេះក៍ដូចជាឆ្នាំកន្លងមកដែរមន្ទីរទេសចរណ៍តែងតែណែនាំនិងបានផ្សព្វផ្សាយដល់គ្រប់សហគមន៍អេកូទេសចរណ៍នៅក្នុងខេត្តឲ្យរៀបចំកែលំអរតំបន់រមណីយ៍ដ្ឋាននិមួយៗឲ្យបានល្អទៅតាមស្តង់ដាដើម្បីមានការប្រកួតប្រជែងទីក្រុងស្អាត រមណីយដ្ឋានល្អ សេវាកម្មល្អផងដែរ។ លោកបន្ថែមថា៖ការអនុវត្តបានបែបនេះជាការប្រកួតប្រជែងគ្នា ហើយសហគមន៍បានគោរពតាមការណែនាំ ដោយរៀបចំឲ្យមានភាពបៃតងស្អាត ភ្ញៀវពេញចិត្តមកលេងកំសាន។

លោកឡាច ធឿន ភ្ញៀវទេសចរនៅឃុំដា ស្រុកចិត្របុរីខេត្តក្រចេះ ដែលបានទៅលេងនៅរមណីយដ្ឋានទេសចរណ៍កោះសុក្រំនេះបានទទួលស្គាល់ថា៖ប្រធានសហគមន៍ទេសចរណ៍នេះរៀបចំបានល្អជាពិសេសផ្នែកបរិស្ថាន ចំនែកភ្ញៀវមកលេងក៍បានចូលរួមអនុវត្តន៍យ៉ាងល្អប្រសើរផងដែរ។

រមណីយដ្ឋានទេសចរណ៍កោះសុក្រម ខេត្តក្រចេះ

លោកស្រី ថន មុំ ប្រជាពលរដ្ឋលក់ដូនចំណីអាហានៅក្នុងរមណីយដ្ឋាននេះបានបង្ហាញពីអារម្មណ៍សប្បាយរីរាយដែលមកលក់ដូរទទួលបានប្រាក់ចំនូលសំរាប់ដោះស្រាយជីវភាពព្រោះមិនបាច់ទៅរកស៊ីឆ្ងាយពីផ្ទះសម្បែង។

លោក អ៊ូ ឃីហួត ប្រធានសហគមន៍រមណីយ៍ដ្ឋានកោះសុក្រំខេត្តក្រចេះបានបញ្ជាក់ថាៈកិច្ចការងាររៀបចំ រមណីយដ្ឋាននេះលោកធ្លាប់បានទទួលការណែនាំពីមន្ទីរទេសចរណ៍រួចមកហើយលោកក៍បានរៀបចំទៅតាមការណែនាំដើម្បីបង្កលក្ខណៈជូនភ្ញៀវទេសចរ ធ្វើឱ្យមានការពេញចិត្តមកលេងម្តងហើយចង់មកម្តងទៀត។ លោកបានអះអាងថា៖ក្រោយពីមានការគាំទ្រពីភ្ញៀវជាតិយើងលោកខិតខំរៀបចំកែលំអររមណីដ្ឋាននេះឱ្យកាន់តែមានសោភណ្ឌភាពបន្ថែមទៀត។

កញ្ញា ណា ណា ភ្ញៀវទេសចរជាតិបានសម្តែងការគាំទ្រចំពោះគំនិតអភិវឌ្ឍន៍រៀបចំឱ្យមានរមណីយដ្ឋាននេះឡើង ព្រោះបាន កាត់បន្ថយការចំណាយទៅដើរលេងឆ្ងាយនិងបានជួយកាត់បន្ថយដល់ការគ្រោះថ្នាក់ចរាចរណ៍ថែមទៀត។ កញ្ញាអះអាងថា៖សហគមន៍កោះសុក្រំពិតជារៀបចំតូបអង្គុយកំសាន្តបានច្រើន ពេលភ្ញៀវមកលេងមានកន្លែងត្រឹមត្រូវឆ្លើយតបទៅតាមការណែនាំរបស់មន្ទីរទេសចរណ៍។

រមណីយដ្ឋានទេសចរណ៍កោះសុក្រម ខេត្តក្រចេះ

សូមបញ្ជាក់ថាៈឆ្នាំនេះរមណីយដ្ឋានកោះសុក្រំ ទទួលបានភ្ញៀវទេសចរជាតិបានជាង២ ម៉ឺន មកកំសាន្តក្នុងចំណោមតំបន់ទេសចរណ៍ទាំង៧នៅក្នុងខេត្តក្រចេះ ឆ្លើយតបបានតាមក្រសួងទេសចរណ៍ដែលផ្តើមឲ្យមានការប្រកួតប្រជែងរមណីយ៍ដ្ឋានស្អាតឡើងៗ ស្របតាមស្តង់ដា ហើយសម្រាប់ខេត្តក្រចេះក៍ដូចជាខេត្តនានាដើម្បីលើកស្ទួយវិស័យទេសចរណ៍ឱ្យកាន់តែមានការវិវឌ្ឍន៍រីកចម្រើនឡើងពីមួយឆ្នាំទីមួយឆ្នាំ៕

វិទ្យុជាតិកម្ពុជា៖ ដោយ លោក អ៊ានគឹមហឿន ខេត្តស្ទឹងត្រែង