ប្រទេសជប៉ុន៖ ដំណើរកម្សាន្តទៅកាន់កន្លែងដែល ប្លែកៗ ស្អាតៗ ជាអ្វីដែលមនុស្សគ្រប់គ្នាចង់ចំណាយពេលទៅស្គាល់ និងស្វែងយល់ពីទីកន្លែងទាំងនោះ។ ដូចគ្នានឹងប្រទេសជប៉ុនដែលជាប្រទេសពោរពេញទៅកន្លែងកម្សាន្តរាប់មិនអស់ មានទាំងប្រាសាទប្រវត្តិសាស្ត្រ កន្លែងកម្សាន្តធម្មជាតិ ជាពិសេសទៀតនោះគឺទីក្រុងនៃប្រទេសជប៉ុនផ្ទាល់តែម្ដង។ តោះ ក្រៅពីទីក្រុងដ៏អស្ចារ្យរបស់ប្រទេសជប៉ុនហើយនោះនៅមានអ្វីទៀតដែលពិសេសទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនចង់ទៅកម្សាន្តទៀតនោះ៖
១.ជ្រលងភ្នំ Kiso
ជ្រលងភ្នំ Kiso គឺកន្លែងមួយដែលមានទីលំនៅឋាន ជាប់នឹងផ្លូវ Nakasendo ហើយក៏ជាផ្លូវដែកហាយវេ មួយដែលតភ្ជាប់ ទីក្រុង Tokyo និង ទីក្រុង Kyoto ។ អ្នកទេសចរណ៍អាចធ្វើដំណើរ ទស្សនាកម្សាន្តទីក្រុងប្រវត្តិសាស្ត្រជាមួយនឹងទេសភាពដ៏អស្ចារ្យដោយដើរថ្មើរជើង ហើយក៏អាចសម្រាកបរិភោគ នៅទីនោះបានដែរ។
២.ទឹកធ្លាក់ Nachi
Nachi គឺជាទឹកធ្លាក់ខ្ពស់ជាងគេ និងស្រស់ស្អាតហើយបង្កនូវប្រវត្តិសាស្ត្រជាច្រើននៅក្នុងទីក្រុង Wakayama ប្រទេសជប៉ុនដែលមានកម្ពស់ ១៣៣ម៉ែត្រ ហើយបានហូរចូលទៅក្នុងទន្លេ។ នៅទឹកជ្រោះនេះ ក៏មានប្រាសាទដ៏ស្រស់ស្អាតមួយ ឈ្មោះ Nachi Taisha Shinto ដែលមានអាយុកាលប្រមាណជា១៤០០ឆ្នាំ ដែលបានកសាងសម្រាប់ទីសក្ការបូជា។
៣. សួន Hitachi Seaside
សួន Hitachi Seaside ជាសួនច្បារកូនផ្កាពណ៌ ខៀវNemophilas ដែលមានល្បីជាងគេ ហើយចាប់រីកដុះដាលពេញសួនច្បារនៅនិទាឃៈរដូវ។ ឧទ្យាននេះមានផ្ទៃដី ១៩០ហិចតា ដែលមានជារាងជាចតុកោណ ហើយនៅពេលរដូវស្លឹកជើងជ្រុះសូននេះប្ដូរពណ៌ទៅជាពណ៌ក្រហម ភ្លឺដែល ទាក់ទាញយ៉ាងខ្លាំង។
៤.ព្រៃឫស្សី Sagano Bamboo Sagano Bamboo Forest ស្ថិតនៅតំបន់ Arashiyama ស្រុកមួយនៃភាគខាងជើងនៃទីក្រុងក្យូតុ។ ភាពទាក់ទាញនៃព្រៃឫស្សីនេះ គឺវាមានភាពស្រស់ស្អាតរួមជាមួយនឹងសម្លេងដែលបង្កើតឡើងដោយខ្យល់បក់បោកនឹងដើមឫស្សី បង្កើតជាបរិយាកាសមួយ នៅពេលដែលយើងធ្វើដំណើរកាន់មានអារម្មណ៍ថាស្រស់ថ្លា។