តិចអត់ស្គាល់ តំបន់​ទេសចរណ៍​មួយ​​កន្លែង​​ទើប​​​តែ​បង្កើត​ថ្មីក្នុងខេត្ត​​តាកែវ​

0
1478

តំបន់​ទេសចរណ៍​មួយ​​កន្លែង​​ទើប​​​តែ​បង្កើត​ថ្មី មាន​ឈ្មោះ​​ថា​អង្គរ​បូរី​ ហូម​ស្ទេយ៍​​មាន​ទីតាំង​ស្ថិត​​​​នៅ​​ក្នុង​​ភូមិព្រែក​ផ្ទោល ឃុំ​ព្រែកផ្ទោល ស្រុក​អង្គរ​បូរី​ ខេត្ត​​តាកែវ​។

សម្រាប់​​តម្លៃ​​បន្ទប់​​ ម្ហូប​អាហារ និង​​​សេវា​កម្ម​ផ្សេងៗ ​មាន​គោល​​ការណ៍​ច្បាស់​លាស់​​ មិន​​កាត់​ថ្លៃ​ផ្តេស​ផ្តាស ដូច​ជា​​​​​​​បន្ទប់​​​​​គ្រែ​មួយ​គេង​បាន​ពីរ​នាក់ ​មាន​តម្លៃ​​កំណត់​​មិន​​ឲ្យ​លើស​​ពី​១៥​​ដុល្លារ​ក្នុង​មួយ​យប់​ និង​​​មាន​កញ្ចុះ​​នៅ​ជាប់​ជើង​ភ្នំ​​សម្រាប់​អង្គុយ​លេង មើល​ទេស​​ភាព​​​ធម្មជាតិ​​​ និង​​​ផ្កា​ឈូករ័ត្ន​ដ៏​ស្រស់​បំព្រង​ថែម​ទៀត​​​ផង។

មាន​ភ្ញៀវ​ទេសចរជា​ច្រើន​បាន​ទៅ​លេង​ជា​រៀង​​រាល់​ថ្ងៃ ដើម្បី​ថត​រូប​​លេង និង​​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​​ និង​​ទទួល​ទាន​អាហារ​យ៉ាង​ឈ្ងុយ​ឆ្ងាញ់។ ជា​ពិសេស​​អង្គរ​បូរី​ ហូម​ស្ទេយ៍ ​មាន​សេវាកម្ម​ថត​រូប​បែប​អាជីព ​ជូន​ដោយ​ឥត​គិត​ថ្លៃ​ ដោយ​​ប្រើ​កាមេរ៉ា​ដែល​មាន​គុណ​ភាព​ខ្ពស់​​សម្រាប់​អ្នក​ទេសចរ បាន​ទៅ​លេង​នៅ​ទី​នោះ៕