តិចច្រលំនៅជប៉ុន! ភ្នំពេញយើងហ្នឹង!

0
3419

ភ្នំពេញ៖ មិនមែនមានតែនៅជប៉ុនណា! ដើមត្របែកព្រៃចាប់​ផ្ដើម​រីក​ហើយ នៅ​តាម​មាត់​ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ​ ដូច​ផ្កា​សាគូរ៉ា​នៅ​ប្រទេសជប៉ុនអញ្ចឹង រីក​មួយ​ថ្ងៃ​ពីរ​ដង ពេល​ព្រឹក​ម្ដង​ និង​ពេល​ល្ងាច​ម្ដង​ កំពុង​បង្កើន​សម្រស់​រាជធានី​កាន់​តែ​ស្រស់​ស្អាត​ទ្វេ​ដង​​ ទាក់ចិត្តទេសចរអោយមកកម្សាន្តសប្បាយ នឹងស្រូបយកក្លិនដ៏សែនក្រអូបរបស់ផ្កានោះ។ ផ្កា​ដើមត្របែកព្រៃទាំង​នោះ កំពុង​រីក​សាយភាយក្លិន​ក្រអូប​ភាព​នៅ​សួន​ច្បារ​មាត់ទន្លេ និង​សួន​ច្បារ​ព្រះនាង​ប្រាជ្ញា​បារមី  និង​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្ដម និង​បណ្ដា​ផ្លូវ​មួយ​ចំនួន​ទៀត។​​