ក្រសួងទេសចរណ៍ប្រាប់ឲ្យមានការផ្តល់មតិយោបល់លើប្រព័ន្ធ “Beach Eco-Label”

0
824

ក្រសួងទេសចរណ៍ បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមផ្ដល់មតិយោបល់លើប្រព័ន្ធវាយតម្លៃចលនាប្រឡងប្រណាំងឆ្នេរស្អាតអនឡាញ “Beach Eco-Label” ឆ្ពោះទៅអបអរសាទរពិធីបុណ្យសមុទ្រខេត្តកោះកុង ដែលគ្រោងរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨។

ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានរៀបចំឡើងនូវចលនាប្រឡងប្រណាំងឆ្នេរស្អាតលើកទី១ ឆ្នាំ២០១៨ ដែលមានបេក្ខភាពចំនួន ១៨ឆ្នេរ រួមមាន៖

• ខេត្តព្រះសីហនុ ( ១.ឆ្នេរឯករាជ្យ ២.ឆ្នេរលំហែកាយ ៣.ឆ្នេរជ័យជំនេះ ៤.ឆ្នេរសុខា ៥.ឆ្នេរអូឈើទាល ៦.ឆ្នេរអូត្រេះ ៧.ឆ្នេរព្រែកត្រែង ៨.កោះពស់ ៩.កោះរ៉ុង ១០.កោះរ៉ុងសន្លឹម ១១.កោះសង្សា ១២. ឆ្នេររាម)

• ខេត្តកំពត ( ១.ឆ្នេរណាតាយ៉ា )
• ខេត្តកែប (១.ឆ្នេរលេងទឹកកែប ២.ឆ្នេរកោះទន្សាយ )
• ខេត្តកោះកុង (១.ឆ្នេរតារាសាគរ ២.ឆ្នេរចាំយាម ៣.ឆ្នេរបាក់ខ្លង)

ការប្រគល់ពានរង្វាន់ជយលាភី នឹងត្រូវធ្វើឡើងក្នុងឱកាសពិធីបុណ្យសមុទ្រនៅខេត្តកោះកុង នៅចុងឆ្នាំនេះ។

ក្រសួង បានបញ្ជាក់ថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអាចប្រើប្រាស់ប្រព័ន្ធវាយតម្លៃចលនាប្រឡងប្រណាំងរង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ដែលមានស្នាដៃឆ្នើមខាងថែរក្សាឆ្នេរសមុទ្រ ឬហៅកាត់ថាឆ្នេរស្អាត (Beach Eco-Label) ដោយគ្រាន់តែ Scan QR code ឬ ចូលតាមតំណ Link(http://www.cambodiacleancity.gov.kh/kh/beach)៕