រូងសត្វប្រចៀវ​ “រមណីយដ្ឋានវត្តភ្នំសរសៀ” កំពុងទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងខ្លាំង

0
1051
Bats cave Wat Phnom Roseal Resort Is attracting tourists

រមណីយដ្ឋានវត្តភ្នំសរសៀ ស្ថិតនៅឃុំអូរក្រសា ស្រុកដំណាក់ចង្អើរ ខេត្តកែប តាមបណ្តោយផ្លូវជាតិលេខ ៣៣A មានចំងាយ ១១គីឡូម៉ែត្រ ពីទីរួមខេត្ត។ វត្តភ្នំសរសៀនេះ កាលពីទស្សវតទី៦០ មានឈ្មោះដើមថា វត្តវិបស្សនាធុរៈភ្នំសរសៀ ក្រោយពេលកសាងរួចមានសីលវតីជាច្រើនរូបបានចូលស្នាក់អាស្រ័យតាំងសមាធិនៅក្នុងវត្តនេះ។

Bats cave Wat Phnom Roseal Resort Is attracting tourists

រមណីយដ្ឋានវត្តភ្នំសរសៀគឺជាទីកន្លែងស្ងប់ស្ងាត់សំរាប់ភ្ញៀវទេសចរណ៍ទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលមានទេសភាពខៀវស្រងាត់មើលពីលើកំពូលភ្នំចុះក្រោម ទេសភាពទាក់ទាញអារម្មណ៍អ្នកមកកំសាន្តទីនេះដក់ជាប់ក្នុងចិត្តរហូត។ ម្យ៉ាងវិញទៀតទីនេះជាវត្តដ៏មានវ័យចំណាស់ មានរូងភ្នំដំរីសដែលជាទីសការៈសំរាប់អោយភ្ញៀវទេសចរណ៍ចូលមកកំសាន្តអាចបន់ស្រន់សុំសេចក្តីសុខបានទៀតផង វាលស្រែមួយរយ ​(ផ្ទាំងថ្មមានសណ្ឋានរូបរាងដូចវាលស្រែ) គឺជាចំងល់របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដោយហេតុនេះជារូងភ្នំមិចបានមានវាលស្រែ?

Bats cave Wat Phnom Roseal Resort Is attracting tourists

នៅរដូវវស្សាចាប់ពីខែកក្កដា រហូតដល់ខែវិច្ឆិកាមានទឹកដក់ក្នុងស្រែនេះស្តែងចេញអោយឃើញថាហាក់បីដូចជាស្រែដែលប្រជាកសិករកំពុងដាំដុះ។ នៅលើកំពូលភ្នំមាន គោតមមុនីចេតិយ ដែលកសាងក្នុងពុទ្ធសករាជ ២៥០៨ បរិយាយអំពីដំណើររបស់ព្រះពុទ្ធចាប់បដិសន្ធិ រហូតចូលព្រះនិព្វាន។ ជារាងរាល់ខែមន្តសនរដូវគេសង្គេតឃើញមានពុទ្ធបរិស័ទអញ្ជើញមកពីទីជិតទីឆ្ងាយ បានដុតទៀនធូបបន់ស្រន់រំលឹកគុណសុំសេចក្តីសុខរៀងៗខ្លួន។

Bats cave Wat Phnom Roseal Resort Is attracting tourists

ក្រៅពីរូងដំរីស នៅមានរូងមួយទៀតដែលមានភាពទាក់ទាញយ៉ាងខ្លាំងដល់ភ្ញៀវទេសចរណ៍អន្តរជាតិ តែងតែមិនរំលងឡើយពេលដែលមកដល់ទីនេះ គឺរូងសត្វប្រចៀវ ដែលមានសត្វប្រជៀវរាប់ពាន់ក្បាលស្នាក់អាស្រ័យនៅទីនេះបង្កើតកូនពូនជាចៅក្រែលក្រៃ៕