ភ្ងៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាច្រើនមកទស្សនាស្ពានឫស្សី នៅខេត្តកំពង់ចាម

0
1293

ខេត្តកំពង់ចាម៖ ស្ពានឫស្សី ឆ្លងទៅកោះប៉ែន ដែលស្ថិត​នៅក្នុង​ទឹកដីខេត្តកំពង់ចាម ពិតជាទាក់ទាញ ភ្ងៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាច្រើនឱ្យមកទស្សនា ។​ ជាមួយនិងទេសភាពប្លែក ពី ទឹក​ទន្លេមេគង្គ ដីកោះ និងដីគោកជាមួយ ភាពទាក់ទាញរបស់ ស្ពានដែលធ្វើ សម្រាប់​ឆ្លងទៅលេង​នៅលើដីកោះ។ ស្ពានដ៏អស្ចារ្យ​ នោះ​បា​នសង់ឡើង អំពីឫស្សី ជាង ៤ម៉ឺន ដើម ហើយអ្វីដែលពិសេសនោះ គឺស្ពាននេះលោក អ្នកអាចឃើញតែ ក្នុងរដូវ ទឹកស្រកតែ ប៉ុណ្ណោះព្រោះ ក្នុងរដូវទឹកឡើង ស្ពាននេះនឹងត្រូវ រុះរើដោយជំនួសដោយ ទូកដើម្បីចម្លង ភ្ញៀវទេសចរណ៍វិញ។ អ្នកប្រាដក​ជាមិននឹងស្មាន​ដល់​ថាស្ពានដែល​សាងសង់អំពីឬស្សី តែមួយមុខ​អាច ចម្លងអ្នក​ដំណើរ បានដូចនេះសោះ។

ចំណែកតម្លៃក្នុងការឆ្លង គឺ ឡានមានតម្លៃ ១០០០០៛ ម៉ូតូតម្លៃ ៥០០៛ និង កង់ ២០០៛។

ទស្សនាវីដេអូជាមួយយើងទាំងអស់គ្នា

វីដេអូដោយ : ភ្នំពេញប៉ុស្តិ៍