ស្ពានដែកបេឡេឫស្សីកែវនឹងដាក់ឱ្យដំណើរ នៅដើមសប្តាហ៍ក្រោយនេះ បន្ទាប់ពីដំណើរការសាងសងអស់រយៈពេលជាង ៦ខែរួមមក ដើម្បីសម្រួចរចរាណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញ។ នេះបើយោងតាមការឱ្យដឹង របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ។
បច្ចុប្បន្ននេះ ការដ្ឋានកំពុងសាកល្បងធ្វើតេស្តទ្រទម្ងន់នៃស្ពាន ដើម្បីធានាសុវត្ថិភាពនៃការធ្វើចរាចរ នឹងការតម្លើងស្លាកសញ្ញាចរាចរ ការលាបគំនូសចរាចរ និងតម្លើងភ្លើងស្តុបថ្មី ដែលឈានទៅដាក់អោយដំណើរការធ្វើចរាចរនៅដើមសប្តាហ៍ក្រោយនេះ។
ស្ពានដែកបេឡេនេះ ប្រើពេលសាងសង់ ៦ខែ ១១ថ្ងៃ ដែលមានប្រវែងសរុប ៦៥៥ម ក្នុងនោះ តួស្ពានប្រវែង ៥០៥ម គល់ស្ពានសងខាងប្រវែង ១៥០ម ទទឹងស្ពាន ១២មនិងបានចំណាយថវិកា ចំនួន៩លានដុល្លារ។
សូមបញ្ជាក់ថា នៅពេលដាក់ដំណើរស្ពានដែកបាឡេនេះ វានឹងជួយបានយ៉ាងច្រើនដល់ការធ្វើដំណើររបស់ពលរដ្ឋក្នុងតំបន់នោះ ជាពិសេសការកាត់បន្ថយការកកស្ទះចរាចរណ៍កំពុងមានបញ្ហាដូចសព្វថ្ងៃ៕