ពេល​បាន​ទៅ​ដល់​កោះ​បាលី​ ​កុំ​ភ្លេច​ទៅ​កម្សាន្ត​នៅ​កន្លែង​ទាំង​អស់​នេះ​ណា…!

0
1337

«កោះ​បាលី» ​​គឺ​ជា​ទី​កន្លែង​កម្សាន្ត​មួយ​ដែល​ឋិត​នៅ​ក្នុង​ក្ដី​ស្រមៃ​នៃ​អ្នក​ទេសចរ​គ្រប់​ៗ​រូប ព្រោះ​ថា​កោះ​មួយ​នេះ​មាន​កន្លែង​ជា​ច្រើន​មាន​បរិយាកាស​ល្អ និង​ទេស​ភាព​ស្រស់​ស្អាត​គួរ​ឲ្យ​គយ​គន់ ។ គ្រាន់​តែ​ឃើញ​តាម​រយៈ​រូបភាព​ក៏​ធ្វើ​ឲ្យ​លោក​អ្នក​មាន​អារម្មណ៍​ថា​ចង់​ទៅ​កម្សាន្ត​ឲ្យ​ខាន​តែ​បាន​ ​ជា​ពិសេស​​នោះ​គឺ​ទៅ​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​ទៀត​ផង។


១. ​វាល​ស្រែ ​Ubud ៖ វាល​ស្រែ Ubud ជា​កន្លែង​​កសិកម្ម​ ដ៏​មាន​អំណោយផល​របស់​កោះ​នេះ។ ក្រៅ​ពី​ជា​វាលស្រែ​គួរ​ឱ្យ​ចង់​គយគន់​ នៅ​ទីនោះ​ក៏​​សម្បូរ​​ដោយ​សារមន្ទីរ​សំខាន់ៗ រួម​មាន Neka Art Museum (ប្រមូលផ្ដុំ​ដោយ​គំនូរ​ថ្លៃ​ៗ​របស់​​កោះ​បាលី) ជាដើម។ ​

២. Rock Bar នៅ​រមណីយ​ដ្ឋាន Ayana ៖ បរិយាកាស​នៅ​ទី​នេះ​គឺ​ល្អ​មែន​ទែន​ ក្រៅ​ពី​អង្គុយ​ញ៉ាំ​ភេសជ្ជៈ​ និង​ម្ហូប​អាហារ​ឆ្ងាញ់ៗ​​ នៅ​កន្លែង​ដ៏​មាន​ផាសុកភាព​ជាប់​និង​មាត់​សមុទ្រ​នា​ពេល​ល្ងាច​បាន​ហើយ​ លោក​អ្នក​អាច​ដើរកម្សាន្ត​មើល​ទេសភាព​តាម​ឆ្នេរ និង​គយគន់​ទស្សនីយភាព​ពេល​សុរិយា​រៀប​អស្ដង្គត​បាន​ថែម​ទៀត​ផង។

៣. ញ៉ាំ​អាហារ​សមុទ្រ​នៅ​ឈូង​សមុទ្រ Jimbaran​ ៖ ជា​កន្លែង​ដែល​មាន​លក់​អាហារ​សមុទ្រ​គ្រប់​មុខ​ហើយ​មាន​រស​ជាតិ​ឆ្ងាញ់ អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​បរិភោគ​បាន​យ៉ាង​ច្រើន​កុះ​ករ។ ​

៤. វិហារ​ហិណ្ឌូ Tanah Lot ៖ ស្ថិត​នៅ​លើ​ថ្ម​ធំ​មួយ Tanah Lot ជា​វិហារ​ហិណ្ឌូ​ល្បី​បំផុត​នៅ​លើ​កោះ​បាលី។ វិហារ​នេះ​ជា​ផ្នែក​មួយ​នៃ​ទេវកថា​របស់​កោះ​បាលី​អស់​ជាច្រើន​សតវត្ស​មក​ ហើយ។ បន្ថែម​លើ​នេះ វា​ជា​កន្លែង​ពេញ​និយម​​​ និង​​ស្អាត​បំផុត ជាពិសេស​នៅ​ពេល​ព្រះអាទិត្យ​ជិត​លិច។ ​

៥. ទីក្រុង Seminyak ៖ Seminyak ជា​ទីក្រុង​តូច​មួយ​​នៅ​ភាគ​ខាងត្បូង​ឆៀង​ខាងលិច ​ឈូងសមុទ្រ​កោះ​បាលី​ ។ Seminyak ​ជា​កន្លែង​លំហែ​កាយ​ដ៏​អស្ចារ្យ​របស់​កោះ​នេះ។ មិន​តែ​ប៉ុណ្ណោះ ទីក្រុង​នេះ​មាន​ហាង​លក់​ទំនិញ ភោជនីយដ្ឋាន​​លំដាប់​ផ្កាយ​ប្រាំ និង​សណ្ឋាគារ​ល្អ​ប្រណិត ។

ប្រភព : សប្បាយដើរ