
ព្រះសីហនុ៖ រដ្ឋបាលខេត្ត ព្រះសីហនុ សហការ ជាមួយ មន្ទីរ ទេសចរណ៍ ខេត្ត បាន ត្រៀម តង់ សម្រាប់ គេង ប្រមាណ ៣០០ ឈុត ទុក សម្រាប់ ជួល ឱ្យ ភ្ញៀវទេសចរ ទាំងឡាយ ដែល ទៅលេង កម្សាន្ត នៅ ខេត្ត ជាប់ ឆ្នេរសមុទ្រ មួយ នេះ ក្នុងឱកាស បុណ្យ ឆ្លង ឆ្នាំ សកល ២០១៨-២០១៩ ខាងមុខ ពោល ភ្ញៀវទេសចរ ដែល ចង់ទៅ ទស្សនា ខេត្ត ព្រះសីហនុ នៅពេល ឆ្លង ឆ្នាំ ខាងមុខ មិនចាំបាច់ ព្រួយបារម្ភ ពី កន្លែង ស្នាក់នៅ នោះឡើយ។
រដ្ឋបាលខេត្ត និង មន្ទីរ ទេសចរណ៍ ខេត្ត ព្រះសីហនុ បានបញ្ជាក់ យ៉ាង ដូច្នេះ ថា «នាឱកាស បុណ្យចូលឆ្នាំ សកល ២០១៩នេះ មន្ទីរ ទេសចរណ៍ សហការ ជាមួយ រដ្ឋបាលខេត្ត ព្រះសីហនុ នឹងដាក់ ជួល តង់ ចំនួន ៣០០តង់ ដើម្បីឱ្យ ភ្ញៀវទេសចរ បាន កម្សាន្ត និង សម្រាក»។
កន្លែង ផ្ដល់ សេវា ជួល តង់ សម្រាប់ គេង នេះ គឺ នៅ ឆ្នេរ អូ ឈើទាល (អតីត អា រី ស្តុ ន) ក្រុងព្រះសីហនុ។
លើសពីនេះ ទៀត រដ្ឋបាលខេត្ត ព្រះសីហនុ ក៏បាន រៀបចំ ភ្លើង បំភ្លឺ ពេល រាត្រី រៀបចំ ឱ្យមាន បន្ទប់ ទឹកស្អាត និង បង្គន់ ចល័ត ចំនួន ៤០កន្លែង ព្រមទាំង បន្ទប់ ផ្លាស់ប្តូរ សម្លៀកបំពាក់ ស ម្រា ប់ ភ្ញៀវ ជាតិ និង អន្តរជាតិ នៅក្នុង តំបន់ បោះតង់ នោះ ផងដែរ។
សម្រាប់ ព័ត៌មាន លម្អិត សូម ទំនាក់ទំនង តាមរយៈ លេខ ទូរស័ព្ទ៖ 012 625 567៕