កម្មវិធីកីឡាAsian Games ធ្វើរៀងរាល់៤ឆ្នាំម្តង នឹងប្រារព្វធ្វើនៅឥណ្ឌូណេស៊ីឆ្នាំនេះ

0
637

(ឥណ្ឌូណេស៊ី)៖ ប្រទេសឥណ្ឌូនេស៊ីរំពឺងថាខ្លួននឹងអាចរកចំណូលបានប្រមាណ៣.១ពាន់ពាន់លានរូពី (ប្រមាណ២២០លានដុល្លារអាមេរិក) ពីកម្មវិធីកីឡាដ៏ធំរបស់អាស៊ី Asian Games ខណៈខ្លួនជាម្ចាស់ផ្ទះនៅក្នុងកម្មវិធីកីឡា Asian Games លើកទី១៨ឆ្នាំនេះ។

Related image

កីឡា Asian Games គឺជាកីឡាប្រកួតប្រជែងចម្រុះ ដែលមានលក្ខណៈស្រដៀងនឹងកម្មវិធីកីឡាប្រកួតអូឡាំពិកដែរ។ Asian Games ផ្តើមធ្វើឡើងជាដំបូងនៅក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌាក្នុងឆ្នាំ១៩៥១ និងតែងតែប្រារព្ធធ្វើទៅតាមបណ្តាប្រទេសនិមួយៗដែលជាសមាជិកនៅអាស៊ីរៀងរាល់៤ឆ្នាំម្តង ហើយកម្មវិធីកាលពីឆ្នាំ២០១៤ គឺបានប្រារព្វធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង។

រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌូណេស៊ី លោក Arief Yahya បានមានប្រសាសន៍ថា៖ ឥណ្ឌូណេស៊ីមានក្តីរំពឹងយ៉ាងខ្ពស់ក្នុងការទាញចំណូលប្រមាណ២២០លានដុល្លារអាមេរិក ក្នុងឱកាសកម្មវិធីកីឡា Asian Games ដែលនឹងប្រារព្វនៅចាប់ពីថ្ងៃទី១៨ខែកក្តដា ដល់ថ្ងៃទី០២ ខែសីហាឆ្នាំនេះ ដែលផ្តល់ឱកាសឲ្យភ្ញៀវមកលេងកម្សាន្តទីក្រុង Jakarta និងទីក្រុងPalembangកាន់តែច្រើនថែមទៀត។

Related image

ប្រាក់ចំណូលដែលរំពឹងថាបានពីព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ គឺអាចបានមកពីការអ្នកគាំទ្រ ពីអ្នកចូលរួមប្រកួត មន្ត្រីតំណាងពីប្រទេសផ្សេងៗ និងភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងឱកាសនេះផងដែរ ហើយតាមប្រភពព័ត៌មានបានបញ្ជាក់ថា កីឡាករចូលរួមប្រកួតមានប្រមាណ១១,៣៤៧នាក់ មកពីប្រទេសចំនួន៤៥នៅអាស៊ី ខណៈអ្នកគាំទ្រអាចមានចំនួនច្រើនជាង២៥ម៉ឺននាក់។

គួរជម្រាបផងដែរថា កម្មវិធីកីឡា Asian Games លើកក្រោយឆ្នាំ២០២២ នឹងធ្វើឡើងនៅក្នុងទីក្រុងហាងចូវ ប្រទេសចិន៕