កូន​ផ្សោតទើបកើត​១​ក្បាល​ទៀត​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​កាំ​ពី​ខេត្ត​ក្រចេះ​

0
707

តោះ​! នាំ​គ្នា​ដាក់​ឈ្មោះ​ឱ្យ​កូន​ផ្សោត​ទើប​កើត​ថ្មី​របស់​យើង​!

កូនផ្សោតទើបកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រហែលជាប្រាំពីរថ្ងៃត្រូវបានប្រទះឃើញ នៅក្នុងក្រុមហ្វូងសត្វផ្សោតធំដែលមានចំនួនប្រមាណ​ជាប្រាំក្បាល ស្ថិតក្នុងអន្លង់កាំពី ក្នុងភូមិ​កាំពី ឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះ កាលពីថ្ងៃ​ទី១៨ ​ខែ​មេសា ឆ្នាំ​២០១៩ នៅវេលាម៉ោងប្រមាណ​ ១៤:៣៥នាទី រសៀលដោយក្រុមការងារស្រាវជ្រាវរបស់អង្គការ WWF-កម្ពុជា​ ប្រចាំខេត្តក្រចេះ​។​​

កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺ​ជា​កូនផ្សោតទី ៦ ហើយ ដែលត្រូវបានកត់ត្រាថាបានកើតនៅក្នុងឆ្នាំ ២០១៩ ចាប់ពីខែ មករា​ រហូតដល់ខែ មេសា នេះ ។​

កូន​ផ្សោត​ទើប​កើត​ថ្មី​នេះ​ ជា​លទ្ធ​ផល​ថ្មី​មួយ​ទៀត​ក្នុង​ឆ្នាំ​២០១៩ នេះ បញ្ជាក់​អំពី​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​ក្នុង​ការ​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេ​គង្គ​ ក្នុង​ប្រទេស​កម្ពុជា​។

លទ្ធ​ផល​នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​សហការ​ដ៏​ល្អ​ប្រសើរ​ក្នុង​ការ​ងារ​អភិរក្ស​រវាង អង្គ​ការ​ WWF-កម្ពុជា និង​ដៃ​គូ​អភិរក្ស​នានា ដូច​ជា អា​ជ្ញាធរ​មូល​ដ្ឋាន ម្ចាស់​ផ្តល់​មូល​និធិ អង្គ​ការ​ដៃ​គូ ប្រជា​សហគមន៍ សា​ធារណ​ជន​ទូ​ទៅ និង​ជា​ពិសេស រដ្ឋ​បាល​ជល​ផល នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​បរិស្ថាន ក្រសួង​ទេស​ចរ និង​អា​ជ្ញា​ធរ​​ថ្នាក់​ខេត្ត​។

ប្រភពៈ WWF-Cambodia