ស្វាពុកមាត់ គឺជាប្រភេទស្វាផ្សេងដាច់ដោយឡែក

0
1340

ភ្នំពេញៈ ប្រភេទស្វាម្យ៉ាងដែលមានរោមដុះលើមាត់ (ស្វាពុកម៉ាត់) មកពីប្រទេសអេត្យូពី និងស៊ូដង់ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញថាជាប្រភេទអំបូរផ្សេងពីស្វាធម្មតា។

ក្នុងការសិក្សាតាមដានមួយ អ្នកវិទ្យាសាស្ត្របានបញ្ជាក់ពពួកស្វាដែលមកពីតំបន់អាហ្រ្វិក គឺជាប្រភេទស្វាពីរផ្សេងគ្នាដោយសំអាងលើរូបរាងខាងក្រៅ និងវិភាគបែបវិទ្យាសាស្ត្រ។

មែនទែនទៅមានការសិក្សាពីប្រភេទស្វានេះ នៅឆ្នាំ១៨៦២ម្តងថា វាជាប្រភេទស្វាផ្សេង ប៉ុន្តែក្រោយមានមកត្រូវបានគេបញ្ជាក់ថា វាជាការសិក្សានៅខ្វះចន្លោះ និងមិនទាន់យកជាការបានប៉ុន្តែក្រោយមកមានការសិក្សាជាច្រើនបានរកឃើញដូចទៅនឹងការសិក្សានៅឆ្នាំ១៨៦២ ដែរហើយចុងក្រោយនេះអ្នកវិទ្យាសាស្ត្របានរកឃើញដូចគ្នា ដូចនេះ គេសន្និដ្ឋានតែម្តងថា ស្វាពុកម៉ាត់ គឺជាប្រភេទស្វាផ្សេងខុសពីស្វាធម្មតា។

ស្វាពុកម៉ាត់នេះ ត្រូវបានគេរកឃើញនៅតំបន់ប៉ែកខាងលិចដល់ប៉ែកខាងកើតនៃអនុតំបន់សាហារារបស់អាហ្វ្រិក។ ទម្រង់មុខ និងច្រមុះរបស់វា មានពណ៌ខ្មៅ និងមានពុកមាត់ពណ៌សរ ហើយជាសត្វសា្វដែលមានល្បឿនលឿនជាងគេបំផុត ហើយអាចរត់ដល់ល្បឿន៥៥គីឡូម៉ែត្រ/១ម៉ោង៕