គ្រឹះស្ថានអង្គរគ្រោងដាក់ការលក់សំបុត្រចូលទស្សនាអង្គរតាមប្រព័ន្ធអ៊នឡាញ

0
891

ភ្នំពេញ៖ លើកឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរអាណត្តិទី១ លើកទី៧ ជាមួយ​ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងក្រសួងទេសចរណ៍ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៨ គ្រឹះស្ថាន​អង្គរគ្រោងដាក់ដំណើរការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ​ តាមអនឡាញ  ដើម្បី​បង្កការងាយស្រួល និងចំណេញពេលវេលាផងដែរ។

ការដាក់ឲ្យដំណើរការប្រព័ន្ធព័ត៌មានវិទ្យាថ្មី នឹងសម្រួលដល់ការផ្តល់សេវា​លក់​បណ្ណ​ជូនភ្ញៀវ​ទេសចរ​អន្តរ​ជាតិឲ្យកាន់ តែមានភាពងាយស្រួល ក៏ដូចជាបង្កើន​ប្រសិទ្ធភាព​នៃការ​គ្រប់គ្រង​ការលក់​បណ្ណ​ឲ្យ​កាន់​តែប្រសើរថែមទៀត ។

គ្រឹះស្ថានអង្គរបានដាក់ដំណើរការនូវការទូទាត់ទិញបណ្ណចូលទស្សនារមណីដ្ឋានអង្គរ តាមរយៈ​ប្រព័ន្ធ​​អេឡិច​ត្រូនិក ពីខែ សីហា ឆ្នាំ ២០១៧ ដែលភ្ញៀវទេសចរណ៍អាចប្រើបណ្ណឥណទាន (Credit Card) ឬ បណ្ណឥណទានឥតពន្ធ (Debit Card) ដូចជា Visa, Master, Union Pay ជាដើម ។

ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាការលក់ប័ណ្ណឲ្យកាន់តែប្រសើរឡើងថែមទៀតនោះ គ្រឹះ​ស្ថាន​​អង្គរក៏បាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធលក់បណ្ណរបស់​ខ្លួនឲ្យកាន់តែទំនើបថែមទៀត ស្រប​តាម​ស្ដង់​ដារអន្ដជាតិ ដែលនឹងអាចផ្ដល់តួលេខនៃការលក់បណ្ណបានភ្លាមៗ (Real-time) សម្រាប​ជាការ​​បង្ហាញ​នូវភាពច្បាស់លាស់នៃការគ្រប់គ្រងទិន្នន័យ ធានាបានតម្លាភាព និង​គណនេយ្យ​ភាព​ផង​ដែរ។

ទន្ទឹមនឹងនេះរដ្ឋាភិបាលក៏បានតម្លើងថ្លៃសំបុត្រ និង ដកចំណូល ២ ដុល្លារក្នុងសំបុត្រមួយ ដើម្បី​យក​ទៅជួយ​ឧបត្ថម្ភ​មន្ទីពេទ្រគន្ធបុផ្ផាផងដែរ ខណៈដែលកាលពីឆ្នាំ ២០១៧ ចំណូល​ចូល​មន្ទី​ពេទ្យ​គុន្ធ​បុផ្ផា​ បានចំនួន ៤.៣៤ លានដុល្លារ ។

គួរបញ្ជាក់ថា ឆ្នាំ២០១៧ គ្រឹះស្ថាន​អង្គរ​បាន​លក់​បណ្ណ​ជូនភ្ញៀវ​ទេសចរ​អន្ដរ​ជាតិ​ចំនួន​២.៤៥លាន​នាក់​ និងមាន​កើនឡើង១១.៨% បើធៀបទៅនឹងរយៈពេល ដូចគ្នាឆ្នាំ២០១៦ និងទទួល​បាន​ចំណូល​សរុបចំនួន១០៨ លានដុល្លារអាមេរិក កើនឡើង៧២.៥%បើធៀបនឹងឆ្នាំ២០១៦៕