ម្ចាស់អាជីវកម្មមីអង្គរ រកស៊ីជាង២០ឆ្នាំខំបង្កើនការផលិត ទីផ្សារបែរជាកាន់តែចង្អៀតព្រោះចិនខំក្រឡុក

0
1050

(ភ្នំពេញ)៖ ម្ចាស់អាជីវកម្មមីអង្គរ លោកស្រី សូត វ៉ន់ទីន និងគ្រួសារប្រឹងប្រែងរកស៊ីមុខរបរធ្វើមីដែលមិនប្រើប្រាស់ថ្នាំគីមីអស់ពេលជាង២០ឆ្នាំហើយ ព្រមទាំងរិះរកវិធីបង្កើនការផលិត ប៉ុន្តែទីផ្សារបែរជាកាន់តែចង្អៀត ខណៈក្រុមហ៊ុនចិនខំក្រឡុកទីផ្សារ។

តាមប្រសាសន៍បងស្រី សូត វ៉ន់ទីន ប្រាប់ឲ្យដឹងថា៖ ផលិតផលមីអង្គរ ដែលបង្កើតឡើងដោយកូនខ្មែរនេះ មានអាយុកាលជាង២០ឆ្នាំហើយ និងត្រូវបានគ្រួសារបងស្រីជ្រើសយកជាមុខរបរគោលសម្រាប់ចិញ្ចឹមជីវិត។

បងស្រី និងគ្រួសារព្យាយាមច្នៃបង្កើតអ្វីដែលថ្មី មានគុណភាពល្អ និងមានសុវត្ថិភាពខ្ពស់ ដោយបងស្រីបានអះអាងយ៉ាងច្បាស់ថា គ្មានសារធាតុគីមីដែលប្រើរក្សាគុណភាពផលិតផលឡើយ ប៉ុន្តែជាឧបសគ្គក៏មានដែរ គឺផលិតផលបងស្រីទុកបានរយៈខ្លីណាស់ លើកលែងតែផលិតផលមីក្រៀមប៉ុណ្ណោះ ដែលអាចរក្សាគុណភាពបានយូរជាងគេ។​

បងស្រីសូត វ៉ន់ទីន បានបង្ហើបឲ្យដឹងថា ទីផ្សារមីបច្ចុប្បន្នកំពុងតែមានការប្រកួតប្រជែងគ្នាខ្លាំងណាស់ ពិសេសទៅតម្លៃ ជាជាងគុណភាព ហើយមានក្រុមហ៊ុនចិនដែលមានទុនបើកជារោងម៉ាស៊ីនផលិតមី ព្យាយាមទម្លាក់តម្លៃ និងវាយលុកទីផ្សារយ៉ាងខ្លាំង ធ្វើឲ្យទំហំនៃការលក់របស់បងស្រីធ្លាក់មកនៅត្រឹមតែជាង៥០០គីឡូប៉ុណ្ណោះក្នុងមួយថ្ងៃ។

អាស័យដ្ឋាន៖ ផ្ទះលេខ៧៩ ផ្លូវលំ៤៣BT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ភ្នំពេញ

លេខទំនាក់ទំនង៖ 011 / 070 665 775

 

អត្ថបទដោយ៖Jimmy