កសិទេសចរណ៍

ក្រសួង​បរិស្ថាននិង​រដ្ឋ​បាលក្រុង​សួងរួមគ្នា​ដាំ​កូនឈើប្រណិតជិត២ពាន់ដើម​ក្នុង​ថ្ងៃ​ទិវាបិស្ថានជាតិ​ដើម្បី​បណ្តុះស្មារតីពលរដ្ឋឱ្យស្រឡាញ់ការពារបរិស្ថាន

ភ្នំពេញៈ ក្នុងឱកាសនៃការប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា ២០២១ នេះ ក្រសួងបរិស្ថាន និង រដ្ឋបាលក្រុងសួង នៃខេត្តត្បូងឃ្មុំ បានសហការដាំដើមឈើ ប្រភេទឈើប្រណិត និងដើមផ្កា ដើម្បីបង្កើនភាពបៃតង សម្រាប់​ក្រុង និងបណ្តុះស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់ និងចូលរួមការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ។ «ជីវៈចម្រុះនិងសុខភាពមនុស្ស» គឺជាប្រធានបទនៃការប្រារព្ធទិវាបរិស្ថាន ឆ្នាំ២០២១ នេះ។ កូនឈើប្រណិតចំនួនជាង...

ព្រឹត្តិការណ៍២០កុម្ភៈបានធ្វើឱ្យប៉ះពាល់ដល់ទីផ្សារនៃការលក់ឪឡឹកនៅស្រុកបន្ទាយស្រី

សៀមរាប៖ លោក តុង ហេង ជាកសិករដាំឪឡឹកម្នាក់ នៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី០៧ខែមេសាឆ្នាំ២០២១នេះថា ជាទូទៅការប្រកបមុខរបរដាំឪឡឹក តែងតែនិយមដាំចាប់ពីខែវិច្ឆិការហូតដល់ខែមេសា ព្រោះនៅចន្លោះពេលប៉ុន្មានខែនេះ មានអាកាសធាតុល្អ និងអំណោយផលដល់ដំណាំឪឡឹក ហើយអំឡុងខែនេះ ផ្លែឪឡឹកនៅលើទីផ្សារ ក៏មានតម្លៃខ្ពស់ផងដែរ។ លោកថា កាលពីមុនការឆ្លងមេរោគកូវីដ១៩ចូលសហគមន៍ ដែលរាជ រដ្ឋាភិបាលដាក់ឈ្មោះថា ព្រឹត្តិការណ៍២០កុម្ភៈនោះ ទីផ្សារលក់ឪឡឹកនៅស្រុកបន្ទាយស្រីនេះ...

សហគមន៍ទេសចរណ៍ស្រុកបន្ទាយស្រី បានផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងស្រុក

សៀមរាប៖ ស្រុកបន្ទាយស្រី មានតំបន់ទេសចរណ៍ជាច្រើន ដូចជាការទស្សនាប្រាសាទបុរាណតំបន់ទេសចរណ៍ធម្មជាតិ ពោលគឺ ភ្ញៀវទេសចរអាចទទួលបាន បទពិសោធន៍នៃជីវិតពិត ដោយគ្រាន់តែធ្វើដំណើរមកកាន់ស្រុកបន្ទាយស្រី ដែលមានចម្ងាយប្រមាណជាង១០គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងសៀមរាបនោះ លោកអ្នកនឹងអាចស្វែងយល់អំពីការរស់នៅរបស់ប្រជាពលរដ្ឋលើសពីប្រាសាទ និង ទទួលបានបទពិសោធន៍ជាក់ស្តែងផ្សេងៗ។អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍! លោកភួង សាវ៉ុន ប្រធានបណ្តាញទេសចរណ៍សហគមន៍ស្រុកបន្ទាយស្រី បានប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះថា បន្ទាយស្រីជាស្រុកមួយដែលមានសក្តានុពលលើវិស័យទេសចរណ៍ ពីព្រោះទីនោះមានប្រាសាទ បុរាណជាច្រើន សម្បូរ ទៅដោយវប្បធម៍ប្រពៃណី តំបន់ទេសចរណ៍ធម្មជាតិ និងវិស័យកសិកម្មដែលសុទ្ធតែអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្តជាហូរហែ...

តាង៉ែនបន្ទាយស្រី ផ្អែមឆ្ងាញ់ សំខាន់អាចដើរកាច់ក្នុងចម្ការដោយខ្លួនឯងបានទៀត

សៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្ដសៀមរាប បានបង្ហាញ ពីមោទកភាពចំពោះការបង្កើនផលដំណាំរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន នៅថ្ងៃ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១នេះថា ទីតាំងចម្ការតាង៉ែន បន្ទាយស្រីផ្អែមមុតឈ្ងុយឆ្ងាញ់ ស្រស់ថ្មីពីធម្មជាតិ សំខាន់អាចទៅលេងដល់ចម្ការ ហើយដើរកាច់ផ្លែតាង៉ែនពីដើម...

អត្ថបទពេញនិយម

វីដេអូល្បីៗ