ក្រសួងកសិកម្មធានាថា​ដំណាំ​កសិកម្មនឹងត្រូវ​កែច្នៃ​នៅក្នុង​ប្រទេស ប្រកបដោយ​ស្ដង់ដារ​មុននាំចេញទៅក្រៅ

0
838

ខណៈ​ការ​បង្កបង្កើនផល​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំ​កន្លង​មកនេះ​ ក្រសួងកិសកម្មមាន​ការងារ​ត្រូវ​ធ្វើ​ជាច្រើន​ទៀត ដើម្បី​បង្កើន​ការនាំ​ចេញ​ដោយធានាថា​ដំណាំ​កសិកម្ម​ត្រូវ​បាន​កែច្នៃ​នៅក្នុង​ប្រទេស​នេះ និង​បង្កើន​ការគោរព​ស្ដង់ដារ​សុខភាព​ និង​សុវត្ថិភាពមុនធ្វើការនាំចេញ​។នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម

ថ្លែង​​នៅ​ក្នុង​ការ​បូក​សរុប​របាយការណ៍​ប្រចាំ​ឆ្នាំ​ ២០១៧ របស់​ក្រសួង​កសិកម្ម ​លោក វេង សាខុន បានឲ្យ​ដឹង​ថា ​វិស័យកសិកម្ម​នៅ​តែ​ប្រឈម​បញ្ហា​ជាច្រើន ហើយ​យើង​ត្រូវការ​ពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ​ដើម្បី​ផ្គូផ្គង​ជាមួយ​គោលនយោបាយ​រដ្ឋាភិបាល​ស្ដីពី​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​​។ ដូចនេះ​តើ​យើង​ធ្វើ​អន្តរាគមន៍​ដូចម្ដេច ក្នុង​ការ​បង្កើន​ផលិតភាព គុណភាព និង​សុវត្ថិភាព ដើម្បី​ឆ្លើយតប​តម្រូវការ​ទីផ្សារ​?​

ជារួម បើតាមការវាយតម្លៃយើងឃើញថា វិស័យកសិកម្មមានការកើនឡើងក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះគឺពី ០,២% នៅឆ្នាំ ២០១៥ ដល់ជិត២% (១,៧៩%) នៅឆ្នាំ២០១៧-២០១៨នេះ។

គួរជម្រាបផងដែរថា ការ​នាំចេញ​អង្ករ​បាន​កើនឡើង ១៧,៣ ភាគរយ​ដល់ ៦៣៥ ៦៩៧ តោន​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​កៅស៊ូ​បាន​កើនឡើង ៣០,១៤ ភាគរយ​ដល់ ១៨៨ ៨៣២ តោន​។ នេះ​បើ​យោង​តាម​របាយការណ៍​នេះ​។

ប្រភព : Business Cambodia