សិល្បៈ​វាយ​ខែល​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​វប្បធម៌​ប្រពៃណី​ជនជាតិខ្មែរ​ដើម​ភាគតិច​ (កួយ)​

0
936

ស្ទឹងត្រែង ​៖ នៅសល់តែ​តួ ប្រាសាទ​សង់​ពី​ដីឥដ្ឋ និង​ថ្មភក់ រូប ព្រះ​គោ លើ​ទួល​មួយ ក្បែរ​ទី​រួម ស្រុក ថា ឡា​បរិ​វ៉ា​ត់ ត្រើយ​ខាងលិច​ដង​ទន្លេ មេគង្គ នៃ​ខេត្តស្ទឹងត្រែង។ រាល់​ឆ្នាំ​ឱ្យ តែ​ដល់ ខែមីនា ពោលគឺ​មុន​បុណ្យ​ចូល ឆ្នាំ​ថ្មី អ្នកស្រុក​ថា​ឡា​បរិ​វ៉ា​ត់ តែងតែ​ធ្វើ​ពិធីបុណ្យ​ប្រាសាទ​ព្រះ​គោ នៅ​ទួល​នោះ ដើម្បី​រំលឹក​នឹក​គុណ​ដល់​បុព្វបុរស​ដូន តា​ខ្មែរ​ជំនាន់​ដើម​និង​រំលឹក​ដល់ វត្ថុ​ស័ក្តិសិទ្ធិ​មាន​បារមី​ចាំ​ថែរក្សា ប្រាសាទ​នេះ។
​ ​
​នៅក្នុង​ពិធីបុណ្យ​តាម​ទម្លាប់ តាំងពី​យូរលង់​មកហើយ​នោះ​មាន រយៈពេល​បី​ថ្ងៃ។ ប្រជាពលរដ្ឋ​ធ្វើ ដំណើរ​មកពី​តាម​បណ្តា​ភូមិ​ដាច់ ស្រយាល​មកជួប​ជុំគ្នា​ធ្វើបុណ្យ​ក្រោម​ការរៀបចំ​របស់​អាជ្ញា​ធរ ស្រុក​និង គណៈកម្មការ​វត្ត​យ៉ាង​សប្បាយរីករាយ។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍ នៅក្នុង​ពិធីបុណ្យ ប្រាសាទ​ព្រះ​គោ នោះគេ​តែងតែ​សម្តែង​សិល្បៈ​វាយ ខែល​ដោយ​ជនជាតិខ្មែរ​ដើម​ភាគតិច កួយ​ទស្សនា​កម្សាន្ត​។ ក្រៅពីនេះ​ក៏មាន ល្បែង​ប្រជាប្រិយ​ប្រកួត​កីឡា​ការប្រគំ​តន្ត្រី​និង​កម្មវិធី ជាច្រើន​ទៀត។ កួយ ជា​ក្រុម​កុលសម្ព័ន្ធ​អម្បូរ ខ្មែរ​មន មួយ ដែល​បានរស់នៅ​តំបន់​ព្រៃភ្នំ​ក្នុង ចំណោម​កុលសម្ព័ន្ធ​ជាច្រើន​ទៀត។
​ ​
​ចាស់ទុំ​ក្នុងស្រុក​បាន​ប្រាប់​យើង ថា ពិធីបុណ្យ​ប្រាសាទ​ព្រះ​គោ​ត្រូវតែ ធ្វើ​រាល់​ឆ្នាំ​ទោះបីជា​តូច​ឬ​ធំក្តី។ បើសិន មិនបាន​ធ្វើ​ទេនោះ បារមី​ព្រះ​គោ ដែល អ្នកស្រុក​គោរព​នឹង​កាច់​បង្កឱ្យមាន​រឿង អាក្រក់​កើតឡើង​ទៅលើ​អ្នកស្រុក​ជាក់ ជាមិនខាន​ឡើយ។​

​លោក សួន ផុន ប្រធាន​ក្រុម ប្រឹក្សា​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​និយាយ ថា ទីតាំង​ទួលប្រាសាទ ព្រះ​គោ​នេះ ជា​របស់​ដូនតា​បាន​បន្សល់ទុក​មកឱ្យ​កូនចៅ ជំនាន់​ក្រោយ​ថែរក្សា ។ ប្រជាពលរដ្ឋ​- ខ្មែរ បាននាំគ្នា ប្រារឰធ្វើឡើង​ជួបជុំគ្នា រាល់​មួយឆ្នាំ​ម្តង ពិសេស​មុនពេល បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ ។ តួ​ប្រាសាទ និង​រូប​ព្រះ​គោ គឺជា​បារមី ដែល​ថែរក្សា​ដល់​អ្នកស្រុក​ឱ្យមាន​ភាព សម្បូរ​សប្បាយ​រុងរឿង ។​
​ ​
​ជនជាតិ​ខ្មែរលើ កួយ​ម្នាក់ ឈ្មោះ កៅ ជួន វ័យ​ជាង​៦០​ឆ្នាំ បាន​រៀបរាប់ថា ពិធីបុណ្យ​ប្រាសាទ ព្រះ​គោ ធ្លាប់​បាត់បង់ ម្តង​រួចមកហើយ កាលពី​របប ប៉ុល ពត គ្រប់គ្រង។ ក្រោយពី​ប្រទេស មាន​សុខ សន្តិភាព​ក៏មាន​ការប្រារឰ​ធ្វើបុណ្យ នេះ​ឡើងវិញ។ លោក​បាន​បន្តថា កាលពីមុន ប្រជាពលរដ្ឋ បររទេះ​គោ និង​ធ្វើដំណើរ​ដោយ​ថ្មើរជើង​មកពី ភូមិ​ឆ្ងាយៗ ដើម្បី​មក​ចូលរួម​កម្មវិធី បុណ្យ​តាម​ការអញ្ជើញ​ពី​លោក​អភិបាល ស្រុក។ ពលរដ្ឋ​និង​មន្ត្រីរាជការ នៅ ទី​រួម​ខេត្តស្ទឹងត្រែង ធ្វើដំណើរ​ឆ្លង​ទូក កាណូត​តាម​ដង​ទន្លេមេគង្គ។ តែ​ឥឡូវ នេះ​មាន​ស្ពាន​មេគង្គ​ត​ភ្ជាប់​ពី​ក្រុង ស្ទឹងត្រែង​ទៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង មាន​ផ្លូវជាតិ​ផ្លូវលំ​ខ្វាត់ខ្វែង​ជាច្រើន​លែងមាន​ការលំបាក ទៀតហើយ។​
​ ​
​លោក​បាន​ឱ្យដឹងទៀតថា នៅក្នុង​ពិធីបុណ្យ​ប្រាសាទ​ព្រះ​គោ​គេ​តែង​សម្តែង​សិល្បៈ​វាយ​ខែល​របស់ ជនជាតិ ខ្មែរ​ដើម​ភាគតិច​កួយ​ដើម្បី​អបអរសាទរ បុណ្យ​ព្រះ​គោ។ រាល់​ការសម្តែង​គេ​តែង​យក រំពាត់​វាយ​គ្នា​ទៅវិញទៅមក អ្នកចូលរួម​ស្រែក​ហ៊ោ​…​អ្នក​ប្រគំ​បទ​ភ្លេង ចំអក​ឡកឡាយ សប្បាយរីករាយ​។ ការសម្តែង​នេះ​ជាការ​ឆ្លុះបញ្ចាំង ឱ្យឃើញថា នៅ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ មាន បងប្អូន​ប្រជាពលរដ្ឋ​ជនជាតិខ្មែរ​ដើម ភាគតិច​កួយ​មាន​វប្បធម៌​ប្រពៃណី​ចេះ​សម្តែង​សិល្បៈ វាយ​ខែល ដែល​បន្សល់ទុក​នូវ​តាំងពី​ដូនតា​ខ្មែរ​មកម្ល៉េះ។​
​ ​
​ប្រជាពលរដ្ឋ​ម្នាក់ទៀត​រស់នៅ ទីរួមស្រុក​ថា​ឡា​បរិ​វ៉ា​ត់ យល់ឃើញថា ការប្រារឰ​ពិធីបុណ្យ ប្រាសាទ ព្រះ​គោ គឺ​ដើម្បី​រំលឹក​គុណបុណ្យ​ដូនតា​ជំនាន់ ដើម និង​ឆ្លុះបញ្ចាំង​ដល់​ប្រជាពលរដ្ឋ កូនចៅ​ជំនាន់​ក្រោយ​បានដឹង​ប្រកាន់ យក​ទម្លាប់​នេះ​ទៅមុខ​ជានិច្ច។ ម្យ៉ាង ទៀត​ការជួបជុំ ក៏​ជា​ពិធីបុណ្យ​ដ៏​សប្បាយ រីករាយ​មួយ​ផ្តល់ឱកាស​ប្រមូល​ថវិកា យកទៅ​កសាង​វត្ត​អា​រ៉ា​ម​ជាដើម៕ ប្រភព​ : រស្មីកម្ពុជា