រម្មណីយដ្ឋានធម្មជាតិលំដាប់កំពូលថ្មីមួយនៅកម្ពុជាស្អាតខ្លាំងស្រុកគេសុំខ្មាស

0
1594

Shinta Mani Wild រមណីយដ្ឋានប្រណីតដែលត្រូវបានគេរង់ចាំយ៉ាងអន្ទះសា ថានឹងបើកដំណើរការនៅកម្ពុជានាខែវិច្ឆិកានេះ មានទីតាំងស្ថិតនៅតាមបណ្ដោយដៃទន្លេ និងទឹកជ្រោះក្នុងតំបន់អភិរក្សសត្វព្រៃនៅភាគខាងត្បូងទីក្រុងភ្នំពេញ គឺជាគំនិតថ្មីមួយដែលរួមបញ្ចូលការរចនា ថ្នាក់កំពូលជាមួយនឹងគោលដៅអភិរក្សនិយម។

ស្ថិតនៅក្នុងបេះដូងនៃជួរភ្នំក្រវាញ កើតឡើងក្រោមស្នាដៃរចនាដោយ អ្នកច្នៃម៉ូដសណ្ឋាគារដ៏ល្បីល្បាញគឺលោក Bill Bensley ដែលធ្លាប់មានឈ្មោះបោះសំលេងតាំងពីឆ្នា ១៩៨៩ មកម្ល៉េះ វាត្រូវបានគេពិពណ៌នាថាជា “យុទ្ធនាការថ្មីសម្រាប់បទពិសោធន៍ជំរុំប្រណីត”មួយនៅកម្ពុជា។

ភ្ញៀវអាចនឹងមាន ១៥ ជម្រើសសម្រាប់ជំរុំដែលមានការតុបតែងប្លែកៗពីគ្នា ស្ថិតនៅពីលើដៃទន្លេ អមដោយទេសភាពទឹកជ្រោះព័ទ្ធជុំវិញ និងព្រៃបៃតងគួរជាទីលំហែរ។

រមណីយដ្ឋាននេះត្រូវបានរចនាឡើងតាមចក្ខុវិស័យរបស់ Bill Bensley ដែលចង់អោយរំលឹងនូវទិដ្ឋភាព “ព្រៃក្រាស់កម្ពុជា។

រមណីយដ្ឋាននេះគ្រប់ដណ្ដប់លើចន្លោះតំបន់មិនមានការការពារសត្វព្រៃ ព្រំប្រទល់ឧទ្យានជាតិគិរីរម្យ និងឧទ្យានជាតិព្រះមុនីវង្សបូកគោ ដែលជាជម្រកសត្វដំរី ខ្លា ខ្លាឃ្មុំ ស្វា និងទោច។

ការអភិរក្សជាលក្ខណចម្បង និងមានសារៈសំខាន់បំផុត ចំពោះសីលធម៌របស់រមណីយដ្ឋាននេះ ហើយលោក Bensley បានប្តេជ្ញាការពារតំបន់នោះពីការរុករករ៉ែ ការនេសាទ និងការកាប់ឈើគ្រប់រូបភាព។

យោងតាមរបាយការណ៍មួយពីសម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាលបានឱ្យដឹងថាប្រទេសកម្ពុជាស្ថិតក្នុងចំណោមអត្រាការកាប់បំផ្លាញព្រៃឈើខ្ពស់បំផុតនៅលើពិភពលោកហើយចន្លោះពីឆ្នាំ 2001 និង 2004 បានបាត់បង់ព្រៃឈើ 1,6 លានហិកតា។

ការប្រម៉ាញ់ និងការកាប់ឈើខុសច្បាប់ដើម្បីទន្ទ្រានដីព្រៃអាចនឹងត្រូវបានបញ្ឈប់ ក្រោមក្រសែរភ្នែកឃ្លាំមើលរបស់ក្រុមឧទ្យាននុរក្សនៃគម្រោងអេកូរទេសចរណ៍ប្រភេទនេះ ដែលដើរតួររទទួលខុសត្រូវក្នុងការរក្សាធនធានកម្រទាំងនេះ។

រមណីយដ្ឋាននេះត្រូវបានបង្កើតឡើងក្រោមភាពជាដៃគូសហការណ៍រវាង Flora and Fauna International, Wildlife Alliance, រាជរដ្ឋាភិបាលកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលនឹងត្រូវធ្វើការសិក្សាស្រាវជ្រាវអចិន្រ្តៃយ៍នៅទីនេះ។

ម្ហូបអាហារនឹងត្រូវបានដាំដុះ និងចិញ្ចឹមក្នុងតំបន់ ហើយវាក៏នឹងបង្កើតឱកាសអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពសម្រាប់ជនជាតិដើមភាគតិចនៃតំបន់នេះផងដែរ។

ភ្ញៀវនឹងមានឱកាសធ្វើដំណើរជាមួយអ្នកស្រាវជ្រាវ និងអ្នកអភិរក្សនៅពេលដែលពួកគេដាក់អន្ទាក់កាមេរ៉ាដើម្បីសិក្សាអំពីសត្វព្រៃ។

បើទោះបីជារមណីយដ្ឋាននេះត្រូវបានដាក់បញ្ចូលទាំងស្រុងនៅក្នុងធម្មជាតិក៏ដោយ ក៏វាមានផ្ដលសេវាកម្ម ដល់បន្ទប់ដែលភ្ញៀវអាច ទទួលទានអាហារភេសជ្ជៈ និងស្ប៉ាជាមួយបរិយាកាសកណ្ដាលព្រៃជ្រៅ និងទទួលបានការបម្រើតាមរយៈផលិតផលធម្មជាតិ និងគ្មានជាតិគីមី។

លើសពីនេះទៀត ភ្ញៀវដែលត្រូវមកកាន់ Shinta Mani Wild នឹងទទួលបានជម្រើសនៃការចូលមកតាមរយៈខ្សែប្រវែង 380 ម៉ែត្រ (1247 ជំហាន) ដែលលាតសន្ធឹងឆ្លងកាត់ដៃទន្លេនិងទឹកជ្រោះ ឬថ្មើរជើងលើដី ដោយពួកគេនឹងត្រូវបានស្វាគមន៍ដោយការញ៉ាំចំណីអាហារនៅក្នុងតំបន់ តែបើអ្នកចង់រកវិធីធម្មតាៗ គឺអាចជិះឡាន Jeepក៏បាន។

ហេស ហេស! កំពង់តែជក់ចិត្តនឹងបរិយាកាសដ៏ទាក់ទាញ ឥឡូវក្រឡេកមកមើលតម្លៃនៅ Shinta Mani Wild វិញម្ដង ដែលចាប់ផ្តើមពីតម្លៃ 1900 ដុល្លារក្នុងមួយយប់ ហើយរួមបញ្ចូលអាហារនិងភេសជ្ជៈ ការផ្ដល់សេវាកម្មស្ប៉ា និងការទទួលពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬអាកាសយានដ្ឋានព្រះសីហនុ។

តែបើចង់ជិះឧទ្ធម្ភាគចក្រក៏បាន តែត្រូវបង់លុយបន្ថែម ហើយត្រូវស្នាក់នៅយ៉ាងតិច 3យប់ សម្រាប់ព័ត៌មានបន្ថែមសូមមើលនៅទីនេះ។

ប្រភពៈ screenpost