តំបន់អភិវឌ្ឍន៍ Sky land 7NG ទទួលស្គាល់ជាកន្លែងសេដ្ឋកិច្ចទេសចរណ៍ដ៏ស្រស់ស្អាត

0
1558

ខេត្តកណ្តាល ៖ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានថ្លែងនៅក្នុងពិធីបុណ្យទន្លេលើកទី៤ ដែលប្រព្រិត្តទៅនៅក្រុងតាខ្មៅ កាលពីម្សិលនេះបានបញ្ជាក់ថា តំបន់អភិវឌ្ឍន៍ Sky land 7NG ជាកន្លែងទេសចរណ៍ដ៏មានសក្តានុពលមួយ សម្រាប់ខេត្តកណ្តាល ជាពិសេសគឺក្នុងស្រុកខ្សាច់កណ្តាលតែម្តង។

ការថ្លែងយ៉ាងដូច្នេះដោយលោកបានមើលឃើញពីសន្ទុះនៃការអភិវឌ្ឍន៍នៅតំបន់ Sky land 7NG នេះក្នុងពេលដែលលោកបានអញ្ជើញទៅបើកពិធីបញ្ចុះបឋមសិលាសាងសង់មន្ទីរពេទ្យក្នុងតំបន់នោះហើយមន្ទីរពេទ្យនោះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីប៉ុន្មានខែមុន ។

 

លោកអភិបាលខេត្តបានលើកឡើងទៀតថាកន្លែងនេះដែលលោកចាត់ទុកជាកន្លែងទេសចរណ៍មួយដ៏អស្ចារ្យ ដែលមានសក្តានុពលគឺកន្លែងនេះជាទីប្រជុំជនដ៏ធំមួយក្នុងស្រុកខ្សាច់កណ្ដាលដែលទីនេះមានរោងចក្រធំៗជាច្រើនមានកន្លែងលេងកំសាន្តទាំងបែបធម្មជាតិនិងបែបឆ្នៃប្រឌិតទំនើប ។

ហើយលោកឧកញ៉ា ស្រី ចាន់ថន បានកំពុងសាងសង់នឹងមានចេញលក់គំរោងបុរីផ្ទះល្វែងវីឡាកូនកាត់តំលៃសមរម្យដែលទីតាំងគឺស្ថិតនៅតំបន់សួនសត្វ ស្ថានីយ៍ប្រេងសាំង ផ្សារបណ្ដែតទឹក ក្លឹបកំសាន្ត រួមផ្សាររាត្រីផងដែរ៕ ប្រភព : Freshnews