ខេត្តកោះកុងជាប់​ក្នុង​បញ្ជី ៥​កន្លែង​ល្អ​បំផុត​នៅ​អាស៊ី សម្រាប់​អ្នក​ចង់​គេច​ចេញពី​ពិភព​ស្មុគស្មាញ​

0
1562

បច្ចុប្បន្នមនុស្សរស់នៅជាមួយ ទូរស័ព្ទឆ្លាតវៃការប្រយុទ្ធប្រឆាំងតាមផ្លូវទៅកាន់កន្លែងធ្វើការ ចរាចរណ៍ដ៏ មមាញឹកការបំពុលបរិស្ថានដោយ ផ្សែងយានយន្តក្នុងទីក្រុងហើយនិង ការព្យាយាមធ្វើឲ្យមានតុល្យភាពជីវិត និង ការ ការរស់នៅក្នុងសង្គម ពិតជាធ្វើឲ្យ ជីវិតអ្នកទីក្រុងមានការតានតឹង ។

សារព័ត៌មានដ៏ល្បី របស់ហុងកុង The South China Morning Post បានលើកឡើងពី ៥ កន្លែងល្អបំផុតនៅអាស៊ី ដែ អ្នកអាចគេចចេញពី ពិភពដ៏ស្មុគស្មាញ ត្រលប់ទៅកាន់ធម្មជាតិ អាចធ្វើឲ្យអ្នកភ្លេច ទូរស័ព្ទភ្លេចស្ពាយការងារ ដ៏មមាញឹកពីការិយាល័យនៅពេលដែលបានទៅដល់កន្លែងទាំងនោះ។

១. ឧទ្យានជាតិ Daisetsuzan ប្រទេសជប៉ុន

ជាស្ថានសួគ៌សម្រាប់អ្នកចូលចិត្តឡើ ភ្នំ គ្របដណ្ដប់លើ ផ្ទៃដីជាង ២ ៣០០ គីឡូម៉ែត្រការ៉េ។ កំពូលភ្នំខ្ពស់បំផុត ចំនួន ១៦ ដែលមានកម្ពស់ខ្ពស់ជាង ២ ពាន់ ម៉ែត្រមានបឹង មានភ្នំភ្លើងដ៏ស្រស់ស្អាត ព្រៃ និង និទាឃៈរដូវដ៏ កក់ក្តៅ។

វាជាជម្រកសត្វព្រៃដ៏សម្បូរបែបដែលរួមមាន ខ្លាឃ្មុំពណ៌ប្រផេះ កញ្ជ្រោងក្រហម អេហ្សូ និង សត្វភីកា (ស្រដៀង ទន្សាយ) ដែលមានទេសចរមិនច្រើនឡើយទៅទីនោះ។

នៅរដូវស្លឹកឈើជ្រុះទេសភាពប្រៀបបានក្រណាត់ពណ៌ទឹកក្រូច ស្រស់និង ពណ៌ត្នោតហើយសូម្បីតែនៅរដូវក្តៅ ឧទ្យាននេះត្រជាក់ស្រួលខ្លួន។

២. វាលខ្សាច់ Gurbantunggut ប្រទេសចិន

ជាមួយនឹង ទេសភាព ដូចភពព្រះអង្គារ ការមកទស្សនាវាល ខ្សាច់ Gurbantunggut មានអារម្មណ៍ដូចជាការ គេចខ្លួន ទៅពិភពលោក ផ្សេងទៀត។ ស្ថិតនៅខេត្តស៊ីនជាំង ភាគពាយ័ព្យប្រទេសចិន វាជាវាលខ្សាច់ធំលំដាប់ទី ២ របស់ប្រទេសដែលគ្របដណ្តប់លើ ផ្ទៃដី ៥ ម៉ឺន គីឡូ ម៉ែត្រការ៉េ ។

វាល ខ្សាច់ នេះ លាយឡំ ជាមួយ កូនភ្នំ ដើមឈើខៀវស្រងាត់ បឹង ទឹកប្រៃដូច​បឹង អំបិលម៉ាណាស លាយឡំដោយសហគមន៍ តូចៗ របស់ ប្រជាជន នៅលើ វាល ខ្សាច់ ធ្វើ ឲ្យ ទិដ្ឋភាព នោះ កាន់តែ អស្ចារ្យ ។

៣. ខ្ពង់រាបម៉ាស្តាំង (Mustang) ប្រទេសនេប៉ាល់

អ្នកទេសចរ ភាគច្រើនធ្វើដំណើរ ទៅកាន់កំពូលភ្នំអេវ៉ារ៉េស ដែលជាភ្នំខ្ពស់បំផុត ក្នុងលោក និង Annapurna ធ្វើឲ្យជួរភ្នំ ហិមាល័យ មាន ប្រជាប្រិយភាពបំផុតនៅរដូវឡើងភ្នំ។

អ្នកទេសចរណាដែលចង់ ឡើងទៅតំបន់ហាមឃាត់លើកំពូលភ្នំ ត្រូវតម្រូវឲ្យបង់ប្រាក់ ៥០០ ដុល្លារសម្រាប់ រយៈពេល ១០ ថ្ងៃ ដើម្បីចូលទៅកាន់ តំបន់នោះហើយត្រូវអមជាមួយ ដោយមន្ត្រី របស់ ប្រទេសនេប៉ាល់ ឡើងទៅ តំបន់នោះជាមួយគ្នា។

៤ ខេត្តកោះកុងប្រទេសកម្ពុជា

ខេត្ត ភាគ និរតី នៃ ប្រទេស កម្ពុ ជាមួយនេះ មាន ឆ្នេរសមុទ្រ ដ៏ បរិសុទ្ធ ដែល មិន ត្រូវបាន ប៉ះពាល់ ដោយ មនុស្ស ភាគច្រើន ។ ការដើរ លេង តាម មាត់បឹង ឬ ដៃសមុទ្រ ជា មធ្យោបាយ ពេញនិយម ជាងគេ ក្នុង ខេត្តកោះកុង ។

ប្រសិនបើ អ្នក ចូលចិត្ត ការកម្សាន្ត បែប នោះ អ្នក អាច ស្នាក់នៅ ឲ្យ បាន ច្រើន ថ្ងៃ ដើម្បី ដើរ កម្សាន្ត នៅ កោះកុង ដែលជា តំបន់ ព្រៃ ត្រូ ពិ ក ដ៏ ធំជាងគេ បំផុត តំបន់ អាស៊ីអាគ្នេយ៍ ។

ប្រភព ខាងលើ បាន រៀបរាប់ថា បើទោះជា មានការ កាប់ ទ ន្ទ្រា ន ព្រៃ ខុសច្បាប់ ក៏ប៉ុន្តែ ជម្រក សត្វព្រៃ ដ៏ មាន សក្ដានុពល រាប់ សតវត្ស នេះ មាន កន្លែង ដ៏ ល្អ ឯក ជាច្រើន កន្លែង ដែល សល់ នៅក្នុង តំបន់ អភិរក្ស ។

៥ ជ្រលង Orkhon ប្រទេស ម៉ុង ហ្គោ លី

មាន ទីតាំង ស្ថិតនៅ កណ្តាល ប្រទេស ម៉ុង ហ្គោ លី ដែលជា តំបន់ បេតិកភណ្ឌ ពិភពលោក ដ៏ ធំ សម្បើម គ្របដណ្តប់ លើ វាលស្មៅ ទំហំ ១២១ ០០០ ហិច តា ។ ដី នេះ ក៏ ជា តំបន់ ជម្រក សំខាន់ របស់ ចៀម ពពែ សេះ និង សហគមន៍ អ្នកស្រុក ផងដែរ ។

អ្នក ក៏ អាច ទៅ ស្នាក់នៅ ជាមួយ គ្រួសារ អ្នកស្រែ ចម្ការ សប្បាយ ជាមួយនឹង សត្វពាហនៈ ។ នៅ យប់ មេឃ ស្រលះ អ្នកនឹង បាន មើលឃើញ ផ្កាយ ដ៏ ស្រស់ស្អាត មុនពេល អ្នក ចូលនិវត្តន៍ ។ អ្នក ក៏ អាច ស្វែងយល់ ពី តំបន់ ដែល ប្រពៃណី នៃ ការ ជិះសេះ តរាប់ ជំនាន់ ។ រីករាយ នឹង ទឹកជ្រោះ កម្ពស់ ១៦ ម៉ែត្រ នៅ ជ្រលង Orkhon៕