៤ខែ ចំណូលទទួលបានពីការលក់ប័ណ្ណ ចូលទស្សនារមណីដ្ឋានអង្គរប្រមាណ ៤៨លានដុល្លារ

0
637

ភ្នំពេញ ៖ ក្នុងរយៈពេល៤ខែ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០១៨ ទទួលបានភ្ញៀវទេសចរ ចំនួន ១,០៥០,៩៩២នាក់ ដោយចំណូលទទួលបានពីការលក់ប័ណ្ណ ចូលទស្សនារមណីដ្ឋានអង្គរ ប្រមាណ ៤៨,២៥៥,៣១៩ ដុល្លារ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថាន ស្ដីពី ស្ថិតិភ្ញៀវទេសចរទិញប័ណ្ណ និងចំណូលដែល ទទួលបានពីការលក់ប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរប្រចាំខែមេសា ឆ្នាំ២០១៨ បានឲ្យដឹងថា បើ ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៧ កើនឡើង១១,១៧% គ្រឹះស្ថានអង្គរបានអះអាងទៀត ខែមេសា ឆ្នាំ ២០១៨ ចំនួនភ្ញៀវទេសចរ មានចំនួន ១៩២,៤១២ នាក់ បើប្រៀបធៀបខែមេសា ឆ្នាំ២០១៧ កើន ឡើង៦.១៨%  , ចំណែកចំណូលវិញសរុបបាន៨,៥៩៨,៥០៩ដុល្លារ បើប្រៀបធៀបខែមេសាឆ្នាំ ២០១៧ កើនឡើង២.៤០%  ៕