នៅឆ្នាំ២០១៨នេះ អ្នកជំនាញអចលនទ្រព្យបានហៅថា “ជាឆ្នាំនៃផ្សារទំនើប” ដោយសារឆ្នាំនេះផ្សារទំនើបធំៗចំនួន៣ នឹងបើកដំណើរការជាបន្តបន្ទាប់។
១. ផ្សារទំនើប AEON Mall 2 ៖ ជាផ្សារទំនើបធំជាងគេ ដែលនឹងបើកដំណើរការនៅត្រីមាសទី២ ឆ្នាំនេះ។ ផ្សារនេះស្ថិតនៅលើផ្លូវលេខ ១០០៣ តំបន់ពោងពាយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ផ្សារនេះមានទំហំ ជាង៧ម៉ឺនម៉ែត្រការ៉េ។ វាមានទំហំធំជាងផ្សារទំនើប AEON Mall ទី១។
២. ផ្សារទំនើប Midtown Mall ៖ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២០០៤ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ផ្សារទំនើបនេះ មានទំហំ ៤៨៨១ម៉ែត្រការ៉េ និងគ្រោងដាក់ឲ្យដំណើរការនៅខែធ្នូ ឆ្នាំ២០១៨។
៣. ផ្សារទំនើប WB Arena ៖ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ផ្សារទំនើបនេះ ជាផ្សារបែបសហគមន៍ ដែលផ្ដល់សេវាកម្មម្ហូបអាហារ ភេសជ្ជៈ និងការកម្សាន្ត។