គម្រោងរចនាបថ​ខ្លោងទ្វារ​អង្គរសង្ក្រាន្ត ២០១៨ ដែល​បង្ហោះ​លើ​គណនីហ្វេសបុកចាប់ផ្ដើម​ធ្វើ​បណ្ដើរៗ​ហើយ

0
1917
គម្រោងរចនាបថ​ខ្លោងទ្វារ​អង្គរសង្ក្រាន្ត ដែលទទួល​បាន​ការគាំទ្រ​ពី​មហាជន លើ​បណ្ដាញ​សង្គម​ហ្វេសបុក

មហាជន​កោតសរសើរ​ពី​ខ្លោងទ្វារ​អង្គរសង្ក្រាន្ត​ ដែល​បាន​យក​រចនាបថ​ខ្មែរ ក្រោយ​ពី​ផ្ទុះ​ការរិះគន់ កាល​ពី​អំឡុង​ឆ្នាំ ២០១៥​ថា រចនាបថ​ខ្លោងទ្វារ​អង្គរសង្ក្រាន្ត​មិនសូវ​ដូច​រចនាបថ​ខ្មែរ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ គម្រោងរចនាបថ​ខ្លោងទ្វារ​អង្គរសង្ក្រាន្ត ២០១៨ ដែល​បង្ហោះ​លើ​គណនីហ្វេសបុក ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត មាន​ការ​សាទរ​ជាច្រើន​ពី​មហាជន​ថា មានក្បាច់រចនា​ល្អឯក ដូចនឹង​រចនា​បថ​ខ្មែរ​ពិតៗ។

រូបភាព​ដោយ Sabay

ដើម្បី​បញ្ចៀសការរិះគន់​ពី​មហាជន​អំពី​ខ្លោងទ្វារ​អង្គរសង្ក្រាន្ត នៅ​អំឡុង ៣ឆ្នាំ​ចុងក្រោយ​នេះ ២០១៦-២០១៨ សហភាពសហព័ន្ធ​យុវជន បាន​សហការ​ជាមួយ​ក្រសួង​វប្បធម៌ ជាពិសេស​នាយកដ្ឋាន​សូនរូប​ បាន​រចនាបថ​ខ្លោងទ្វារ​ មានលក្ខណៈ​ដូច​ខ្លោងទ្វារ​ប្រាសាទ​បុរាណ។