ប្រទេសចំនួន១០ បានមកជួបពិភាក្សាគ្នាលើវិស័យពាណិជ្ជកម្មទេសចរណ៍លើកទី២ នៅខេត្តសៀមរាប

0
652
បណ្ឌិត ធួន ស៊ីណាន ប្រធានឈេបធ័រកម្ពុជា

ក្រុងសៀមរាប៖ នៅសណ្ឋាគារ អេមព្រីសអង្គរ ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី​២៤ ខែមេសា ឆ្នាំ២០១៩ នេះ ក្រុមអ្នកលក់ និងអ្នកទិញ ក្នុងវិស័យទេសចរណ៍មកពីប្រទេសចំនួន១០ បានមកជួបជុំគ្នានៅក្នុងខេត្តសៀមរាប ក្នុងជំនួបពាណិជ្ជកម្មទេសចរណ៍លើក​ទី២ សម្រាប់ឆ្នាំ២០១៩ គឺដើម្បីធ្វើឱ្យប្រសើរឡើងនូវការទិញ-លក់នូវកញ្ចប់ទេសចរណ៍ឱ្យដល់ចំណុចកំពូល ជាពិសេស គឺភ្ជាប់ទំនាក់​ទំនងរវាងអ្នកទិញខាងវិស័យទេសចរណ៍អន្តរជាតិ ជាមួយអ្នកលក់ខាងវិស័យទេសចរណ៍នៅក្នុងស្រុក ។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានឈេបធ័រកម្ពុជា(Cambodia Chater) នៃសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ជាប្រទេសសម្បូរទៅដោយវប្បធម៌សម្បូរបែប ធនធានធម្មជាតិ និងជាទិសដៅទាក់ទាញបំផុតសម្រាប់ទេសចរណ៍ទូទាំងពិភពលោក ហើយក្រៅពីនេះ មានប្រាសាទជាបេតិកភណ្ឌពិភពលោក និង ជាប្រាសាទមានភាពល្បីល្បាញអស្ចារ្យជាច្រើន ដូចជា ប្រាសាទអង្គរវត្ត , ប្រាសាទអង្គរធំ , ប្រាសាទតាព្រហ្ម , ប្រាសាទព្រះវិហារ និង ប្រាសាទសម្បូរព្រៃគុកជាដើម ។

ប្រទេសចំនួន១០ បានមកជួបពិភាក្សាគ្នាលើវិស័យពាណិជ្ជកម្មទេសចរណ៍លើកទី២ នៅខេត្តសៀមរាប ក្នុងថ្ងៃនេះ

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាមានសុខសន្តិភាព និង ស្ថិតស្ថេរដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍរាល់គ្រប់វិស័យ ដែលវិស័យទេសចរណ៍ត្រូវបានគេចាត់ទុកជាមាសបៃតងជាមួយនឹងកំណើនថេរ ខណៈដែលព្រឹត្តិការណ៍នេះ នឹងក្លាយជាវេទិកាសម្រាប់អ្នកធុរៈកិច្ចក្នុងការពង្រឹកភាពជាដៃគូផ្នែកទេសចរណ៍ ហើយមានសារៈសំខាន់បំផុតសម្រាប់កំណើនទេសចរណ៍នៅកម្ពុជា ដូច្នេះវេទិកាជំនួបពាណិជ្ជកម្មវិស័យទេសចរណ៍នេះ នឹងជាចលករមួយក្នុងការលើកកម្ពស់ឧហ្សាហកម្មទេសចណ៍កម្ពុជា និងផលិតផលទេសចរណ៍កម្ពុជា នៅលើឆាកអន្តរជាតិ ៕

អត្ថបទ និង រូបថត ៖ លោក ជា ស្រស់ និង លោក ខេង ឧត្ដម
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
មន្ទីរព័ត៌មានខេត្តសៀមរាប/ពាណិជ្ជកម្មទេសចរណ៍