រមណីយដ្ឋាន​​កែច្នៃ​​ “ភូមិ​ដំណាក់​ដំរី” នៅក្បែរ​ជើងភ្នំ​គីរីរម្យ​សម្រស់ស្រស់បែបធម្មជាតិ

0
2832

ខេត្តកំពង់ស្ពឺ​៖ ភូមិ​ដំណាក់​ដំរី គឺជា​រមណីយដ្ឋាន​ធម្មជាតិ​បែប​កែច្នៃ​ថ្មី​មួយទៀតដែលទាក់ចិត្តភ្ញៀវទេសចរណ៍ទៅកម្សាន្តយ៉ាងច្រើនជារៀងរាល់ថ្ងៃមិនថាថ្ងៃធម្មតារឹថ្ងៃឈប់សំរាកឡើយ។

​ប្រសិនបើ​ប្រិយមិត្ត​បាន​ទៅដល់​ទីនោះ ប្រាកដជា​លង់​នឹង​សម្រស់​ធម្មជាតិ ដ៏​ស្រស់បំព្រង​លាតសន្ធឹង​លើ​ផ្ទៃដី​រាប់រយ​ហិច​តា​។ បើតាម​ជំនួយការ​អ្នកគ្រប់គ្រង​រី​សត​នេះ បាន​ប្រាប់ថា ភ្ញៀវ​ទេសចរណ៍​ដែល​ទៅលេង​កម្សាន្ត​នឹង​ទទួលបាន​ការកម្សាន្ត​ជាច្រើន ក្រៅពី​ផ្ដិត​យក​ទេសភាព​ដ៏​ប្រណិត​ដូចជា​៖ ការ​ជិះសេះ​លម្ហែ​អារម្មណ៍ ស្ទូចត្រី បោះតង់ បាល់ទាត់ បាល់ទះ​។ ជាពិសេស​ថែមទាំង​មាន​អាង​ហែល​ទឹក ភោជនីយដ្ឋាន មាន​ម្ហូប​គ្រប់​ប្រភេទ​ក្នុងតម្លៃ​ដ៏​សមរម្យ​ទៀតផង​។​

​ចំពោះ​កន្លែង​ស្នាក់នៅ​វិញ​កាន់តែ​ពិសេស​ថែមទៀត នៅ​ភូមិ​ដំណាក់​ដំរី​ភ្ញៀវ​ទេសចរណ៍​អាច​ស្នាក់​ជាត​ង់ វិឡា ផ្ទះ​រចនាបថ​ម៉ូត​ខ្មែរ​។​ល​។​​ យ៉ាងណាក្ដី រី​សត​ខាងលើនេះ នៅ​មិនទាន់​បើក​ដំណើរការ​ទាំងស្រុង​នៅឡើយ​ទេ​។ បច្ចុប្បន្នកំពុង​រៀបចំ​ដំណើរការ​បណ្ដើរៗ​ហើយ ចំណែកឯ​តម្លៃ​ក្នុងការ​ស្នាក់នៅ​ក៏​មិនទាន់​បញ្ចេញ​ដែរ ដោយ​រង់ចាំ​ថ្ងៃ​បើក​ដំណើរការ​តែម្ដង​។​

​ភូមិ​ដំណាក់​ដំរី មាន​ស្ថិតនៅក្នុង​ឃុំ​គិរី​រម្យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ដើម្បី​ទៅដល់​តំបន់​ទេសចរណ៍​មួយ​នេះ ប្រិយមិត្ត​ត្រូវធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ ៤ ដល់​ផ្សារ​ត្រែងត្រយឹង​បត់​ចូល​ប្រមាណ ៨​គីឡូម៉ែត្រ ភ្ញៀវទេសចរ​នឹង​ឃើញ​រី​សត​មួយ​ដ៏​ស្រស់បំព្រង ខ្យល់អាកាស​ដ៏​បរិសុទ្ធ​៕

ប្រភព : រស្មីកម្ពុជា