គ្រឿងអលង្ការសមយ័អង្គរដែលមានអាយុកាលជិត​ ៩០០ឆ្នាំហើយ ទើបវិលមកមាតុប្រទេសកម្ពុជាវិញ

0
1275

ភ្នំពេញ៖ ពិរណ៍អលង្ការខ្មែរសម័យអង្គរ ​ដែលមានអាយុកាលជិត ៩០០ឆ្នាំហើយទើបវិលមកមាតុប្រទេស នៅសារមន្ទីជាតិ បើកអោយទស្សន៍ចាប់ពីថ្ងៃទី4 ខែមករា ដល់ថ្ងៃទី 4 ខែកុម្ភៈ ឆ្នាំ2018 ។

គ្រឿងអលង្ការខ្មែរបុរាណនិងគ្រឿងតុបតែងកាយជាច្រើនប្រភេទទៀត ត្រូវបាន តាំងពិព័រណ៍ជូនទស្សនារយៈ១ខែគឺចាប់ពីថ្ងៃទី៤ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសារមន្ទីរជាតិ។

នេះជាពិធីដ៏កម្រមួយ ដែលសាធារណជនទាំង ក្នុងនិងក្រៅប្រទេស បានស្គាល់នូវគ្រឿងលម្អខ្មែរពីបុរាណ រួមទាំងគ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់នាសម័យអង្គរ ដែលកម្ពុជាទើបនាំទទួលបានពីចក្រភពអង់គ្លេសកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្ដល់សម្ភាសន៍ ក្រោយពីបញ្ចប់កម្មវិធីថា វិធីនេះធ្វើឡើងក្នុង គោលបំណងបើកឱកាសឲ្យកូនខ្មែរបានស្គាល់ពីសម្បត្តិរបស់ជាតិខ្លួនហើយចូលរួមថែរក្សាទាំងអស់គ្នា។

លោកជំទាវរដ្ឋមន្ត្រីបន្ថែមថា ពិសេស ចង់បង្ហាញអន្តរជាតិ និងកូនខ្មែរដឹងថា បុព្វកាលរបស់ខ្មែរមានភាពរុងរឿង ហើយដូនតាមានទេពកោសល្យ ខ្ពស់ក្នុងស្នាដៃសិល្បៈ។ លោកជំទាវ ភឿង សកុណា ថ្លែងបន្តថាៈ« កាលពី ឆ្នាំ២០០៨ យើងបានទទួលពីបរទេស និងមួយចំនួនទៀតមានមិត្តភក្តិបរទេសផ្ដល់ជូនវិញ មានដូចជាសន្លឹកសីមា ជាមាស ចិញ្ចៀន ផ្នួងសក់។»

លោកជំទាវ បន្តថា កន្លងមកកម្ពុជាទទួល បានគ្រឿងអលង្ការមួយចំនួនមកពីក្រៅប្រទេសមានមកពីប្រទេសហុងគ្រី អាមេរិក និងអង់គ្លេសជាដើម។ លើសពីនេះគឺកំណាយរក ឃើញពីអ្នកបុរាណ វិទ្យាមួយចំនួនដែលបានរកឃើញនិង និង គ្រឿងលម្អមួយចំនួនទៀតដែលបាន ខាងសារមន្ទីរ រក្សាទុកក៏បានដាក់បង្ហាញក្នុងពិព័រណ៍ដ៏កម្រនេះដែរ។

ក្នុងកម្មវិធីសម្ភោធពិព័រណ៍ព្រឹកមិញនេះមានការអញ្ជើញចូលរួមពីមន្រ្ដីជាន់ខ្ពស់នៃប្រទេសកម្ពុជាមន្រ្ដីទូតអន្តរជាតិ ជាច្រើនប្រទេសនិង សិស្សនិស្សិតរាប់រយអ្នកបានចូលរួម។