សិក្ខាសាលាផ្សព្វផ្សាយយុទ្ធនាការទិញផលិតផលខ្មែរនិងបញ្ជ្រាបការយល់ដឹងពីប្រព័ន្ធសុវត្ថិភាពម្ហូបអាហារបានធ្វើឡើងចំពេលមានការតាំងពិព័រណ៌ពាណិជ្ជកម្មផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរ” រដូវកាលទី៣នៅបរិវេណខាងមុខមន្ទីរពាណិជ្ជកម្មក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យកាលពីល្ងាចថ្ងៃទី៧ខែ១០មិថុនាឆ្នាំ២០១៨ ។
លោកលីសារីអភិបាលរងខេត្តបន្ទាយមានជ័យបាននិយាយប្រាប់កាសែតរស្មីកម្ពុជាកាលពីថ្ងៃទី១០មិថុនាថា:ការជម្រុញពង្រឹងចលនាភូមិ១ផលិតផល១និងបំណងនៃសិក្ខាសាលាផ្សព្វផ្សាយយុទ្ធនាការទិញផលិតផលខ្មែរនិងបញ្ជ្រាបការយល់ដឹងពីប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ។ជូនដល់មន្ត្រីរាជការស៊ីវិល កងកម្លាំង លោកគ្រូអ្នកគ្រូ សិស្សនិស្សិត អាជីវករ ពលរដ្ឋនិងមហាជនទូទៅលើកនេះ មានសារ:សំខាន់ ឱ្យគ្រប់គ្នាស្រឡាញ់ចូលចិត្ត ឱ្យកម្លៃ លើកកម្ពស់និងបង្កើនការនិយមទិញផលិតផលខ្មែរ ។
លោក លី សារី បន្តថាព្រោះថា ដូចសកម្មភាពរៀបចំតាំងពិព័រណ៌ពាណិជ្ជកម្មផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរគឺចង់បានផ្លែផ្កាមួយចំនួនដូចជាស្ទាបស្ទង់ពីសេចក្តីត្រូវការរបស់អតិថិជនក្នុងការប្រើប្រាស់ផលិតផល។ បង្ហាញពីស្នាដៃនៃការបង្កើតថ្មីនៃផលិតផលដែលខ្មែរយើងអាចធ្វើបាននិង ការទំនាក់ទំនងនិងដៃគូក្នុងវិស័យពាណិជ្ជកម្មរវាងវិស័យឯកជននិងរដ្ឋ ។
លោក ឈួន ដារ៉ា រដ្ឋលេខាធិការកក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថាសិក្ខាសាលានេះ ក៏ដូចយុទ្ធនាការទិញផលិតផលខ្មែរ គឺជាផ្នែកមួយ នៃគោលនយោបាយអភិវឌ្ឍន៍ទីផ្សាររបស់ក្រសួងពាណិជ្ជកម្ម ហើយជាយុទ្ធនាការ ជម្រុញដាស់ពញាក់ស្មារតីប្រជាជនខ្មែរ ឲ្យងាកមកគាំទ្រ និងប្រើប្រាស់ទំនិញផលិតក្នុងស្រុក ជំនួសទំនិញនាំចូលពីបរទេស។
មានបំណងនៃការបញ្ជ្រាបការយល់ដឹងពីប្រព័ន្ធសុវត្ថិភាពម្ហូបអាហារនៅកម្ពុជាដល់អ្នកប្រើប្រាស់នៅខេត្តបន្ទាយមានជ័យឱ្យយល់ដឹង ប្រុងប្រយ័ត្ន បង្កាបញ្ចៀសទប់ស្កាត់ផង ។រួមចំណែកពង្រឹងចង្វាក់ផលិតកម្មក្នុងស្រុក និងបង្កើតឱកាសការងារកាន់តែច្រើនជូនប្រជាជនផង តាមរយៈការនូវផ្ដល់ចំណេះដឹង និងបទពិសោធន៍ល្អៗ ដល់ផលិតករក្នុងប្រទេស។ សំដៅធ្វើយ៉ាងណាផលិតនូវទំនិញដែលមានគុណភាពខ្ពស់ មានអនាម័យ និងមានសុវត្ថិភាពគ្រប់គ្រាន់ អាចប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស។
សូមបញ្ជាក់ថា ក្នុងសិក្ខសាលានោះ មានបទបង្ហាញនិងសំណួរចម្លើយលើប្រធានបទ “គោលនយោបាយជាតិជម្រុញចលនាភូមិមួយផលិតផលមួយ “ប្រធានបទ ” ប្រព័ន្ធត្រួតពិនិត្យ គុណភាពផលិតផលភេសជ្ជ:កូកា កូឡា “ប្រធានបទ ” ការរៀបចំយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៣”និងប្រធានបទ:”ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារពីកសិដ្ឋានរហូតដល់អាហារនិងការតម្រូវសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ៕