​ផាត់តាយ៉ាជាកន្លែងកម្សាន្ត​ដ៏​អស្ចារ្យ​មួយ​​ សំរាប់ភ្ញៀវទេសចរណ៍

0
3082

ដំណើរ​កម្សាន្ត​ជា​លក្ខណ​គ្រួសារ​​នា​ពេល​ឆ្លង​ឆ្នាំ​ខាង​មុខ​នេះ​ តើ​អ្នក​នឹង​ជ្រើស​រើស​ថា​នឹង​ទៅ​ទី​ណា​ដែរ​ ?​ តាម​រយៈ​ការ​ដើរ​កម្សាន្ត​របស់​ខ្ញុំ មាន​កន្លែង​មួយ​​ចង់​ចែក​រំលែក​ដល់​អ្នក​ដែល​កំពុង​តែ​ស្វែង​រក​កន្លែង​ដើរ​កម្សាន្ត​ ដែល​នៅ​​ក្នុង​តំបន់​នោះ​​មាន​អ្នក​ទេសចរណ៍​ទៅ​កម្សាន្ត​ច្រើន​ទីនោះ​គឺ​ តំបន់​ផាត់ថាយ៉ា ដែល​នៅ​ក្នុង​ប្រទេស​ថៃ។ ហើយ​យើង​អាច​ធ្វើដំណើរ​តាម​រយៈ​​រថយន្ត ដោយ​ឆ្លង​ចូល​តាម​ច្រក​ប៉ៃលិន ហើយ​ធ្វើ​ការ check in​ ចូល​ក្នុង​ប្រទេស​ថៃ​។ ភាព​ងាយ​ស្រួល​ទៀត​នោះ​នៅ​ទីនោះ​មាន​ឡានTaxi VIP ដែល​មាន​អ្នក​បើកបរ​អាច​នាំ​ផ្លូវ​អ្នក​ទាំង​អស់​​ទៅ​កម្សាន្ត​នៅ​កន្លែង​នានា​​បាន​ច្បាស់លាស់​​ទៀត​( ពិសេស​ត្រង់​គាត់​អាច​និយាយ​ ភាសាខ្មែរ​-ថៃ​បាន​ច្បាស់​)។ ​​​​

ពេល​ទៅ​ដល់​ផាត់តាយ៉ា អ្នក​ជ្រើស​រើស​សណ្ឋាគារ​បាន​តាម​ចិត្ត​ ប៉ុន្តែ​ខ្ញុំ​សូម​ណែ​នាំ​ សណ្ឋាគារ ​​The Zing Hotel Naklua Pattayaដោយ​សារ​ទី​នោះ​មាន​បន្ទប់​ធំ​ទូលាយ ហើយ​នៅ​ជាប់​នឹង​សមុទ្រ​រួម​ទាំង​មាន​អាង​ហែល​ទឹក​ធំ​ស្អាត​ទៀត (​ប្រសិនបើ​អ្នក​ដែល​ចូល​ចិត្ត​ថតរូប​ប្រាកដ​ជា​ពេញ​ចិត្ត​ជាមួយ​នឹង​ទេសភាព​នៅ​ទីនោះ​មិនខាន)។

បន្ទាប់​មក​ កន្លែង​ទី​មួយ​ដែល​គួរ​ទៅ​ដំបូង​គេ​នោះ​គឺ Amphoe Mueang Rayong ជា​​សួន​សត្វ ​ដែល​ដើរ​ទស្សនា​ សត្វ​នានា​ អូហ៍​ ​! នៅ​ទី​នោះ​ក៏​មាន​ អាង​ហែល​ទឹក​ស្អាត​ អាច​ងូត​ទឹក​បាន​ទៀត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏​មាន​ជា​ភោជនីយដ្ឋាន​ សម្រាប់​ញ៉ាំ​អាហារ​ពេល​ថ្ងៃ​នៅ​ទីនោះ​តែ​ម្ដង​។

 

ប្រភព : សប្បាយដើរ