៦​ខែ​ឆ្នាំនេះ កម្ពុជានាំចេញអង្ករ​​បាន​ជាង ២៧ម៉ឺន​តោន​ ទៅកាន់អ៊ឺរ៉ុប​២៦ប្រទេស

0
1786

ភ្នំពេញ៖ របាយការណ៍ ស្តីពី​បរិមាណ​អង្ករ​កម្ពុជា ដែល​បាន​នាំចេញ​ប្រចាំខែ ក្នុង​ឆ្នាំ​២០១៨ របស់​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែមួយ សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ បង្ហាញថា នៅ​ខែមករា ឆ្នាំ​២០១៨ ការនាំចេញ​អង្ករ​កម្ពុជា មាន​ចំនួន ៦២.៦២៣ តោន​។

ខែកុម្ភៈ មាន​ចំនួន ៤៧.៨០៩ តោន​។ ខែមីនា ឆ្នាំ​២០១៨ មាន​ចំនួន ៥០.៦៨៣ តោន​។ ខែមេសា ឆ្នាំ​២០១៨ មាន​ចំនួន ៣៦.២៣៩ តោន​។ ខែឧសភា ឆ្នាំ​២០១៨ មាន​ចំនួន ៤២.៨៦៥ តោន និង​ខែមិថុនា ឆ្នាំ​២០១៨ មាន​ចំនួន ៣១.៣១៨ តោន​។​

​របាយការណ៍​ដដែល ក៏បាន​បង្ហាញ​ពី​ប្រភេទ​អង្ករ ដែល​កម្ពុជា​នាំចេញ ក្នុង​រយៈពេល ៦​ខែ ក្នុង​ឆ្នាំ​២០១៨​នេះ គឺ​ប្រភេទ​អង្ករ​ក្រ​អូ​ប​ច្រើនជាងគេ ដែលមាន​ចំនួន ១៩៩.៦៥៨ តោន និង​អង្ក​រស​គ្រាប់​វែង ៥៤.៦៣៧ តោន​។

ក្នុងនោះ អង្ករ​កម្ពុជា ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​គោល​ដៅ​ច្រើនជាងគេ នៅ​សហភាព​អឺរ៉ុប ( ២៦ ប្រទេស ) ចំនួន ១៣៧.៣៥៣ តោន និង​ទៅ​ប្រទេស​ជា​សមាជិក​អាស៊ាន ( ម៉ាឡេស៊ី ប្រ៊ុយណេ សឹង្ហ​បុរី និង​វៀតណាម ) មាន​ចំនួន ២៩.៣៧៥ តោន ព្រមទាំង​គោលដៅ​នៅ​ទីផ្សារ​ប្រទេស​ផ្សេងទៀត ចំនួន ២៦ ប្រទេស មាន​ចំនួន ១០៤.៨០៩ តោន​។ រីឯ​ក្រុមហ៊ុន ដែល​នាំ​អង្ករ​កម្ពុជា​ចេញទៅ​ក្រៅប្រទេស មាន​ចំនួន ៦៨ ក្រុមហ៊ុន​។​

​ស្ថានភាព​នៃ​ការនាំចេញ​អង្ករ​កម្ពុជា ក៏​ត្រូវបាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រកាសថា នៅ​ឆ្នាំ​២០១៣ កម្ពុជា​នាំចេញ​អង្ករ​ទៅ​ក្រៅប្រទេស ចំនួន ៣៧៨.៨៥៦ តោន​។ ឆ្នាំ​២០១៤ ចំនួន ៣៨៧.០៦១ តោន​។ ឆ្នាំ​២០១៥ ចំនួន ៥៣៨.៣៩៦ តោន​។ ឆ្នាំ​២០១៦ ចំនួន ៥៤២.១៤៤ តោន​។ ឆ្នាំ​២០១៧ មាន​ចំនួន ៦៣៥.៦៧៩ តោន​៕