ឧទ្យាន​ជាតិ​ព្រះសុរាម្រិត​កុសុម ឬ​ ឧទ្យាន​ជាតិ​គិរីរម្យ ដែលភ្ញៀវ​ទេសចរ​នឹក​ស្រមៃ​ចង់ទៅកម្សាន្ត

0
2913

ឧទ្យាន​ជាតិ​ព្រះសុរាម្រិត​កុសុម ឬ​ ឧទ្យាន​ជាតិ​គិរីរម្យ ភ្ញៀវ​ទេសចរ​នឹក​ស្រមៃ​មុន​គេ គឺ​ទេស​ភាព​ធម្មជាតិ​ដ៏​ស្រស់​បំព្រង គ្រប​ដណ្ដប់​ដោយ​ដើម​ស្រល់​ខ្ពស់​ស្រលូនៗ​រាប់​ពាន់​ដើម និង​ទឹក​ជ្រោះ​ដ៏​ស្រស់​ត្រកាល។

​កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ ក្រុម​រុក​រក​ទី​តាំង​ប្លែកៗ​ក្នុង​ប្រទេស​កម្ពុជា Off-Road បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​តាំង​មួយ​ដែល​មាន​ឈ្មោះ​ថា «ថ្ម​លយ ឬ​អូរ​តា​សេក» ដែល​មាន​ទេសភាព​ដ៏​ស្រស់​ស្អាត​បំផុត​មិន​នឹក​ស្មាន​ដល់។ ថ្ម​លយ​នេះ​គឺ​មាន​ទី​តាំង​នៅ​ជិត​នឹង​ជ្រោះ​ផ្ដាច់​ព្រលឹង​ដែរ ទេស​ភាព​មើល​ពី​លើ​ភ្នំ​គឺ​ស្អាត​ម៉្យាង​ម្នាក់​ជាមួយ​នឹង​ជ្រោះ​ផ្ដាច់​ព្រលឹង គ្រាន់​តែ​ទី​នេះ ​កន្លែង​សម្រាប់​បោះ​តង់​មិន​សូវ​ធំ​ទូលាយ​ដូច​នៅ​ជ្រោះ​ផ្ដាច់​ព្រលឹង​ទេ​។

ដោយសារ ថ្ម​លយ​ជា​កន្លែង​ថ្មី​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​នៅ​ឡើយ​ទេ ដូច្នេះ​ផ្លូវ​ចូល​ទៅ​កាន់​កន្លែង​នេះ​ទៅ​កន្លែង​នេះ​រៀង​ពិបាក​បន្តិច។ យើង​អាច​ធ្វើ​ដំណើរ​ដោយ​ឡាន​ Off-Road, Pick Up ឬ​ក៏​ម៉ូតូ​ត្រៃ​ជា​ដើម។ ឯ ម៉ូតូ​តូច​​ក៏​អាច​ទៅ​លេង​បាន​ដែរ។

 

ប្រភព : សប្បាយដើរ