អាជីវកម្មផ្តល់សេវាកម្ម៣ប្រភេទ អ្នករស់នៅតាមខេត្តអាចពិចារណាចាប់ផ្តើមបាន

0
3755

អ្នករស់នៅតាមជនបទភាគច្រើនរកនឹកមិនឃើញថា ខ្លួនឯងគួរចាប់ផ្តើមការងារផ្តល់សេវាកម្មណាមួយឡើយ ទាំងដែលពួកគាត់មានសម្ភារៈ ដែលមិនចំណាយទុនច្រើនក្នុងការចាប់ផ្តើមផងនោះ។

ថ្ងៃនេះ Cambotrips សូមលើកយកអាជីវកម្មផ្តោតលើការផ្តល់សេវាកម្មចំនួន៣ប្រភេទ ដែលផ្តល់ឱកាសដល់អ្នករស់នៅតាមបណ្តាខេត្ត និងតំបន់ដាច់ស្រយ៉ាលអាចពិចារណាធ្វើវាបាន ដើម្បីទាញប្រាក់ចំណូលបន្ថែម។

១. ជួលកង់ ម៉ូតូ

កង់ដែលលោកអ្នកជិះជាប្រចាំ ឫមិនសូវប្រើប្រាស់ លោកអ្នកអាចជួលសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលអញ្ជើញទៅលេងកំសាន្តនៅតំបន់ដែលលោកអ្នករស់នៅ ពិសេសអ្នកដែលរស់នៅជិតនឹងតំបន់ទេសចរណ៍។ សម្រាប់ដែលមានគំនិតរកស៊ីវិញ ភាគច្រើនពួកគាត់នឹងទិញកង់ ឫម៉ូតូ ដែលថោកៗ អាចប្រើការបាន យកមកដាក់ទុកជួលតែម្តង ដោយការជួលជាធម្មតាតម្លៃ៥ដុល្លារក្នុងមួយថ្ងៃ។

មិនថាតែនៅភ្នំពេញ ឫនៅខេត្តតាមបណ្តាខេត្តនានានោះទេ ក្រៅពីជិះឡានក្រុង ឫរថយន្តឈ្នួលទៅដល់គោលដៅហើយ ភ្ញៀវទេសចរភាពច្រើនស្វែងរកការជួលកង់ ម៉ូតូសម្រាប់ការធ្វើដំណើរបន្ត និងការផ្សងព្រេងរបស់ខ្លួន ព្រោះវាធ្វើឲ្យពួកគាត់ចំណាយតិចជាងជិះតាក់ស៊ី ឫម៉ូតូឌុប សំខាន់វាផ្តល់ឯករាជ្យភាពដល់ពួកគាត់ក្នុងការធ្វើអ្វីដែលពួកគាត់ចូលចិត្ត។

២. ជួលកន្លែងស្នាក់នៅ

ភ្ញៀវបរទេសភាគច្រើន ចូលចិត្តជីវិតបែបផ្សងព្រេង ចូលចិត្តចង់ដឹក ចង់យល់ និងចង់ស្គាល់របៀបរស់នៅរបស់មនុស្សទៅតាមតំបន់ និងតាមប្រទេសផ្សេងៗ។ ហេតុនេះ ការចែករំលែកកន្លែងស្នាក់ និងធ្វើម្ហូបអាហារបន្ថែមមួយមុខពីរ សម្រាប់ភ្ញៀវទេសចរ នឹងទាញចំណូលពីការងារទាំងនេះបានមួយភាគផងដែរ។ ប៉ុន្តែការងារផ្តល់សេវាកម្មនេះ មានហានិភ័យខ្លាំងដែរ ប្រសិនបើអ្នកមិនមើលមនុស្សដែលមកជួលនោះឲ្យបានជាក់លាក់ និងមិនមានការប្រុងប្រយ័ត្នខ្ពស់ទេនោះ។

ក្នុងករណីអ្នកមិនចង់ឲ្យមានផលិតវិបាក និងប្រឈរមុខនឹងហានិភ័យដែលមានមនុស្សប្លែកមកស្នាក់នៅជាមួយ ប្រសិនបើអ្នកមានលុយ អ្នកអាចពិចារណាសាងសង់លំដ្ឋានខ្នាតដូចបែបសាមញ្ញលក្ខណៈខ្មែរ សម្រាប់ជួលក៏បានដែរ។

៣. ជួលសម្ភារៈកម្សាន្ត

ជួលសម្ភារៈកម្សាន្ត មានដូចជាសន្ទូច តង់សម្រាប់បោះជំរុំ និងសម្ភារៈសម្រាប់កម្សាន្ត​ទៅតាម​កន្លែងនានា សុទ្ធតែជារបរគួរជាទីចាប់អារម្មណ៍។ របរទាំងនេះ ហាក់មានភាពងាយស្រួល និងមាន​ទីផ្សារធំទូលាយ កាលណាមានភ្ញៀវទេសចរកាន់តែច្រើនឥតដាច់ និងប្រាប់តគ្នាពី​មាត់មួយទៅមាត់មួយទៀត៕

 

អត្ថបទដោយ៖ មករា 

Cambotripnews