អត្ថប្រយោជន៍ផ្លែចេកដែលអ្នកនឹកស្មានមិនដល់

0
1448

ក្រោយអានអត្ថបទនេះរួចហើយ អ្នកនឹងមិនមើលមកផ្លែចេកក្នុងក្រសែភ្នែកដូចមុនទៀតនោះទេ។ ការស្រាវជ្រាវកន្លងមក
គេបានរកឃើញថា ចេកមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពរបស់យើង ។ បើអ្នកគិតថាផ្លែចេកគឺសម្រាប់តែសត្វស្វា
នោះវា​មិនមែនជារឿងដែលត្រឹមត្រូវនោះទេ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ ២៥យ៉ាងសំខាន់ៗរបស់ផ្លែចេក៖

១. ជួយសម្រួលអ្នកពីអាការៈមិនសប្បាយចិត្ត មកសប្បាយចិត្តវិញ។
២. ទទួលទានចេក២ផ្លែមុនពេលដែលអ្នកហាត់ប្រាណនឹងជួយអោយអ្នកមានថាមពល ហើយនឹងជួយថែទាំកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក។
៣. ជួយការពារប្រឆាំងនឹងការរមួលក្រពើ
៤. ជួយទប់ទល់ក្នុងការបាត់បងកាល់ស្យូមអំឡុងពេលបត់ជើងតូច និង ជួយអោយឆ្អឹងកាន់តែរឹងមាំ។
៥. សម្រាប់នារីៗជួយសម្រួលអាការៈអំឡុងពេលជិតមករដូវ ដូចជា ការឈឺចាប់ អាការៈមួម៉ៅ ស្រ្តេស និង
អាការៈផ្សេងៗទៀតកំឡុងពេលមករដូវ។
៦. ជួយទប់ស្កាត់ការស្រកទម្ងន់ , អាការៈឆាប់ភ័យ និង ជួយទប់ស្កាត់ជំងឺ ឈាមសរស៊ីឈាមក្រហម។
៧. អ្នកមានអាការៈស្លេកស្លាំងចេកក៏អាចជួយបានដែរ។
៨. ជួយប្រយុទ្ធប្រឆាំងនឹងអាការៈឡើងសម្ពាធឈាម ដាច់សរសៃឈាមខួរក្បាល និង ជំងឺគាំងបេះដូង។
៩. ជួយសម្រួលដល់ការរំលាយអាហារ និង ជួយសំអាតជាតិពុលចេញពីរាងកាយរបស់អ្នក។
១០. ផ្លែចេកដើរតួសំខាន់ក្នុងការការពារ និងជំរុញដល់ការលូតលាស់របស់បាក់តេរីល្អៗក្នុងពោះរៀន។
ចេកក៏ជួយផលិតអង់ស៊ីមរំលាយអាហារដើម្បីជួយក្នុងការស្រូបយកសារធាតុចិញ្ចឹម។
១១. តើអ្នកទល់លាមកមែនទេ? កម្រិតជាត Fiber ក្នុងផ្លែចេកដ៏ខ្ពស់ ជាថ្នាំដ៏មានប្រសិទ្ធភាព
ជួយដល់ការបត់ជើងរបស់អ្នកអោយប្រសើរឡើង។
១២. សម្រាប់អាការៈរាគរូសវិញ អ្នកក៏គួទទួលទានចេកដែរ ព្រោះវាអាចជួយបង្កើនឡើងវិញនូវការបាត់បងជាតិទឹកក្នុងខ្លួនរបស់អ្នក។
១៣. ចេកគឺជាឱសថធម្មជាតិ ដែលវាបានបង្កប់នូវការប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃជាតិអាស៊ីត អាការៈក្តៅក្នុងទ្រូង និង បញ្ហាទាក់ទងទៅ នឹង
ប្រព័ន្ធរំលាយអាហារ។
១៤. ចេកគឺជាផ្លែឈើតែមួយគត់ដែលអាចបរិភោគបានដោយគ្មានការបារម្ភ និងដើម្បីបន្ថយការរលាកដំបៅក្រពះដោយការពារស្រទាប់ការពារ
របស់ក្រពះប្រឆាំងនឹងអាស៊ីត។
១៥. ញ៉ាំចេកនឹងជួយយើងអោយជៀសផុតពីជំងឺមហារីកតម្រង់នោម។
១៦. ការញ៉ាំចេកនឹងជួយអោយអ្នកកាន់តែឆ្លាតវៃ និងជួយក្នុងការរៀនសូត្រឆាប់ចាំ។ ញ៉ាំចេកមួយផ្លែមុនពេលធ្វើការប្រលង អ្នកនឹងទទួល ។
អត្ថប្រយោជន៍ពីសារជាតិ ប៉ូតាស្យូម ក្នុងកម្រិតខ្ពស់។
១៧. ផ្លែចេកមានសារជាតិទប់ទល់ខ្ពស់ពីការវិលមកវិញនៃជំងឺ។
១៨. ទទួលទានចេកចន្លោះពេលញ៉ាំអាហារអាចជួយអោយជាតិស្ករក្នុងឈាមមានលំនឹង និង អាការៈក្អួតចង្អោ។
១៩. ត្រដុះសំបករបស់វាទៅនឹងកន្លែងដែលមានសត្វល្អិតទិចឬខាំ ដើម្បីបន្ថយអាការៈរមាស់ និង ក្រហាយ ។
២០. ទទួលទានចេកមួយផ្លែអាចបន្ថយកំដៅក្នុងខ្លួនរបស់អ្នក និង ធ្វើអោយអ្នកត្រជាក់ខ្លួនក្នុងពេលអ្នកគ្រុនក្តៅ។
២១. សម្រាប់អ្នកចង់បញ្ឍប់ការជក់បារី ចេកក៏អាចមានសមត្ថភាពជួយបានដែរ។
២២. យកឬសចេញពីស្បែករបស់អ្នកដោយគ្រាន់តែយកសំបកចេកបិតពីលើជាប្រចាំ។
២៣. ត្រដុះសំបកចេកទៅលើទ្រនាប់ជើងស្បែករបស់អ្នក ឬក៏ កាបូបដៃរបស់អ្នក ហើយខាត់វា នឹងធ្វើអោយទ្រនាប់ជើង ឬ កាបូបរបស់អ្នកភ្លឺរលោង ។
២៤. ចេកក៏ជាផ្លែឈើមួយជំនួយដល់ចំណង់ផ្លូវភេទផងដែរ។
២៥. ចេកក៏អាចយកទៅធ្វើជាភសជ្ជៈក្រឡុកដ៏ឆ្ងាញ់ពិសារផងដែរ។

ប្រភព៖ សុខភាព/foodmatters.com