ហេតុអ្វីបានជាគេហៅប្រាសាទនេះថា ប្រាសាទមេបុណ្យខាងកើត?

0
1974

ប្រាសាទមេបុណ្យខាងកើត មានទីតាំងស្ថិតនៅចំកណ្តាលបារាយណ៍ខាងកើត ចំងាយប្រហែល ៥០០ម ពីប្រាសាទប្រែរូប។ ប្រាសាទ​នេះ​ ត្រូវ​បាន​កសាង​ឡើង នៅភាគទី២ នៃសតវត្សរ៍ទី១០ ក្នុងឆ្នាំ៩៥២ ដោយព្រះបាទរាជេន្ទ្រវរ្ម័ន ឧទ្ទិសថ្វាយដល់ព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទ​នេះមានរូបរាងស្រដៀងទៅនឹងប្រាសាទប្រែរូប។ កាលពីដើម ប្រាសាទនេះស្ថិតនៅលើកោះតូចមួយកណ្តាលបារាយណ៍ខាងកើត ដែលអាចធ្វើដំណើរបានដោយជិះទូក តែបច្ចុប្បន្នបារាយណ៍​នោះគោកអស់ទៅហើយ។

ការហៅឈ្មោះប្រាសាទថាមេបុណ្យខាងកើត គឺហៅសំដៅទៅលើ ប្រាសាទមេបុណ្យមានពីរ មួយគឺមេបុណ្យខាងកើត ស្ថិតនៅបារាយណ៍​ខាង​កើត និងមួយទៀតមេបុណ្យខាងលិច ស្ថិតនៅកណ្តាលបារាយណ៍ខាងលិច (បារាយណ៍ទឹកថ្លា)។ នៅក្នុងភាសាពាក្យ មេ ស្មើ មី,ម៉ា មាន​ន័យ​ថា​ ម្តាយ, ស្ត្រី។ ប្រាសាទមេបុណ្យ គឺជាកន្លែងរោងបុណ្យសំរាប់ប្រារព្ធពិធី ដូច្នោះហើយបានជាគេហៅតៗគ្នាថាមេបុណ្យ៕