ស្វាយ និងតាង៉ែនខ្មែរហក់ចូលទីផ្សាររុស្សីលើកដំបូង

0
1847

ភ្នំពេញ៖ នេះជាលើកទី១ហើយ ដែល ផ្លែស្វាយ ដែលជាផលិតផលរបស់កសិករ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងតាង៉ែនរបស់ខេត្តប៉ៃលិនត្រូវបានចូលវាយលុយទីផ្សារ ទីក្រុងម៉ូស្គូ ប្រទេសរូស្សី ជាលើកដំបូង។

យោងតាមសេចក្តីប្រកាសរបស់ទំព័ហ្វេសបុគរបស់ Mong Rithy Group បានឲ្យដឹងថា ថ្ងៃ ទី ១៦ខែធ្នូ នេះ ផ្លែស្វាយ ដែលជាកសិផលរបស់ កសិករ ស្រុកឱរ៉ាល់ ខេត្ត កំពង់ស្ពឺ និង ផ្លែតាង៉ែន របស់ប្រជា កសិករ ខេត្ត ប៉ៃលិន បាននិង កំពង់តែ ហោះហើរ នៅលើអាកាសតាមជើងយន្តហោះ QATAR FLIGHT QR0971 ឆ្ពោះទៅកាន់ ទី ក្រុងប៉ារីស ប្រទេស បារាំង និង បន្ត ចែកចាយ ទៅកាន់ ទី ផ្សារ ក្នុង សហគមន៍ អឺរ៉ុប ។

ហើយថ្ងៃនេះ ក៏ជាលើកទីមួយផងដែដែល ផ្លែឈើរបស់ខ្មែរយើង បានចូលទៅក្នុងទីផ្សារ ទីក្រុង មូស្គូ ប្រទេស រូស្សី ខ្ញុំ មានសង្ឃឹមយ៉ាងមុតមាំថា ក្រោមការខិតខំប្រឹងប្រេង ដោយមិនខ្លាចនឿយហត់របស់ខ្ញុំ ផ្លែឈើខ្មែរយើង និងបានទៅចូលទីផ្សារ សហរដ្ឋ អាមេរិក ប្រទេស សឹង្ហបូរី ទី ក្រុងហុងកុង ទី ក្រុងម៉ាកាវ ក្នុងពេលដ៏ខ្លីខាងមុខនេះជាក់ជាមិនខាន ។

 

យ៉ាងណាមិញ លោក ឧកញ៉ា ម៉ុងឬទ្ធី និងក្រុមការងារ និងព្យាយាមគៀរគររក អ្នកវិនិយោកទុនចិន លើវិស័យ កសិកម្ម កសិឧស្សាហកម្ម និង កែច្នៃ ឱ្យ មកបណ្តាក់ទុន វិនិយោក នៅក្នុងព្រះ រាជាណាចក្រ កម្ពុជា យើង នៅពេលនោះយើងនិងទទួលបាន ការងារ និងបច្ចេកទេស ថ្មីៗ ពីមហាយក្សចិនផងដែ ។
នៅថ្ងៃចន្ទ ទី១៨រហូតដល់ ថ្ងៃ សុក្រ ទី ២២ ខែធ្នូ ឆ្នាំ ២០១៧ ខាងមុខនេះ រូបខ្ញុំផ្ទាល់ នឹងដឹកនាំ គណប្រតិភូ កម្ពុជា យើងទៅបំពេញ ទស្សនកិច្ច នៅ ភាគខាងជើងប្រទេសចិនទីក្រុង.XINGJANG ដើម្បី ស្វែងរក អ្នកវិនិយោកទុនចិន លើវិស័យ កសិកម្ម កសិឧស្សាហកម្ម និង កែច្នៃ ឱ្យ មកបណ្តាក់ទុន វិនិយោក នៅក្នុងព្រះ រាជាណាចក្រ កម្ពុជា យើង នៅពេលនោះយើងនិងទទួលបាន ការងារ និងបច្ចេកទេស ថ្មីៗ ពីមហាយក្សចិនផងដែ ។

គួរបញ្ជាក់ថា សម្រាប់ជើង ហោះហើរ ទី ៧ នៃការនាំចេញផ្លែឈើឆ្នាំ ២០១៧-២០១៨ នេះ ក្រុមហ៊ុន KFI ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុបបាននាំចេញ ផ្លែស្វាយសរុប 4.700 គីឡូក្រាមនិង ផ្លែតាង៉ែន ចំនួន 1.560 គីឡូក្រាម សម្រាប់ប្រទេសបារាំង និង សម្រាប់ប្រទេស រុស្សី មានចំនួន 732 គីឡូ ក្រាម ជាការសាកល្បង ជើងទីមួយ (សរុបទាំងអស់ចំនួន 6.992Kg) ។