ស្វាយខ្មែរកំពុងទាក់ទាញវិនិយោគគិនកូរ៉េ ខណៈនាំចេញទៅអ៊ឺរ៉ុបជោគជ័យ

0
2404

ភ្នំពេញ៖ ស្របពេលដែលកម្ពុជាបាននាំចេញស្វាយជាបន្តបន្ទាប់ទៅកាន់ប្រទេសបណ្តាអ៊ឺរ៉ុបប្រមាណជាង៣០ ពេលនេះ កូរ៉េខាងត្បូងបានសន្យាថា នាំ ស្វាយ ពី កម្ពុជា ជា លើកដំបូង ទៅកាន់ ប្រទេសខ្លួន នៅឆ្នាំ ២០១៨ ខាងមុននេះ។

សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាបានឲ្យដឹងនៅថ្ងៃទី ៣០ ខែវិច្ឆិកា នេះថា កូរ៉េខាងត្បូង បានបង្កើត សាលា កសិកម្ម និងមន្ទីពិសោធន៍ សម្រាប់ពិសោធន៍ សម្រាប់គុណភាពមុខ ទំនិញកសិកម្ម ដែលត្រូវ នាំចេញទៅប្រទេសកូរ៉េ និងជួយបណ្តុះបណ្តាល ដល់ប្រជាកសិករ ឲ្យទទួល បាននូវ បច្ចេក វិទ្យាថ្មីៗ ខាងវិស័យកមសិកម្ម។

លោក Kim Weon Jin ឯកអគ្គរដ្ឋទូត សាធារណៈរដ្ឋ កូរ៉េ ដែល បានបញ្ចប់ អាណត្តិ កា ទូត នៅ កម្ពុជា បាន ថ្លែងថា រដ្ឋាភិបាល នៃ ប្រទេស កូ រ៉ សន្យាថា នាំ ស្វាយ ពី កម្ពុជា ជា លើកដំបូង ទៅកាន់ ប្រទេស កូរ៉េ។

លោកបានបន្តថា កូ រ៉ ខាងត្បូង នៅតែ បន្ត ជួយ ដល់ កល កម្ពុជា និង បាន បង្កើត សាលា បណ្តុះបណ្តាល កសិកម្ម ដល់ ប្រជាពលរដ្ឋ អោយមាន ជំនាញ ដាំ ដុះ ជាពិសេស មាន ជំនាញ លើ ការផលិត ស្វាយ ឲ្យ បានល្អ ដើម្បី នាំចេញ ទៅ ប្រ កូរ៉េ នៅ ឆ្នាំ ២០១៨ ខាងមុខ។

គួរជម្រាបផងដែរថា បច្ចុប្បន្នស្វាយខ្មែរជាពិសេសស្វាយកែវរមៀតបាននាំចេញទៅកាន់ទីផ្សារប្រ ទេ ស ធំៗជាច្រើននៅ លើពិភពលោក ជាពិសេស គឺ ទីផ្សារប្រទេសបារាំង រហូតដល់ត្រូវអឺរ៉ុបដាក់ឈ្មោះថា “Mangue au Cambodge” ដើម្បីសម្គាល់ថាជាផលិតផលខ្មែរថែ ម ទៀ តផង៕