ស្ពានតាអោងឬតាអុងខេត្តសៀមរាបមានអាយុកាលជិត៩០០ឆ្នាំ

0
414

ស្ពានតាអោងឬតាអុង មានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប គឺជាស្ពានបុរាណវែងជាងគេក្នុងចំណោមស្ពានបុរាណចំនួន២៣លើដងផ្លូវបុរាណពីអង្គរទៅបាកាណ (ព្រះខ័នកំពង់ស្វាយ)។ ស្ពាននេះ មានបណ្តោយប្រវែង​៧០ម៉ែត្រ ទទឹង​ ១៣ម៉ែត្រ និងមានរន្ធត្រដេវចំនួន១៤ ។ ស្ពាននេះធ្វើអំពីថ្មបាយក្រៀម លម្អដោយបង្កាន់ដៃនាគក្បាល៩និងមានព្រះពុទ្ធសមាធិនៅចំកណ្តាលក្បាលនាគធ្វើអំពីថ្មភក់។ ចម្លាក់បង្កាន់ដៃនាគ គេអាចដឹងថា វាស្ថិតក្នុងរចនាប័ទ្មបាយ័ន្ត (ឆ្នាំ១១៨១-១២២០នៃគ្រិស្តសករាជ)។

ស្ថានភាពបច្ចុប្បន្ននៃភាពទ្រុឌទ្រោម ស្ពានតាអោងដែលមានអាយុកាលជិត៩០០ឆ្នាំ ត្រូវបានជួសជុលជាលើកដំបូងដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា។

ប្រភព៖ មរតកកម្ពុជា