សេដ្ឋកិច្ច
អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធ-អាករ បានចំនួនជាង ១ ២៦៣ លានដុល្លារ ក្នុងត្រីមាសទី១ ដើមឆ្នាំ ២០២២
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ ក្នុងត្រីមាសទី១ ដើមឆ្នាំ ២០២២ បានចំនួនជាង ៥ ១១៥ ប៊ីលានរៀល ត្រូវប្រមាណជាង ១ ២៦៣ លានដុល្លារអាមេរិក បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ចំណូលនេះកើនឡើងជាង ២២%។
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញឲ្យដឹងនៅក្នុងកិច្ចប្រជូំបូកសរុបលទ្ធផលប្រមូលចំណូលខែ...
កម្ពុជាកំណត់យកវិស័យយានយន្ត និងអេឡិចត្រូនិក សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំណត់យកវិស័យយានយន្ត និងវិស័យអេឡិចត្រូនិក ជាវិស័យអាទិភាពដែលមានសក្តានុពល សម្រាប់ជំរុញការចូលរួមរបស់កម្ពុជា ទៅក្នុងខ្សែច្រវាក់តម្លៃសកល ក៏ដូចជាការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជាពិសេសចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំ “ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិក តាមប្រព័ន្ធវីដេអូពីចម្ងាយ...
កសិករក្នុងក្រុងប៉ៃលិនសប្បាយរីករាយ ក្រោយពេលដំណាំរបស់ខ្លួនដុះលូតលាស់យ៉ាងល្អ
ខេត្តប៉ៃលិន៖ រហូតមកដល់ខែមេសា ឆ្នាំ២០២២នេះ គេសង្កេតឃើញ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន មានការសប្បាយរីករាយយ៉ាងខ្លាំង ខណ:ដំណាំដាំដុះរបស់ខ្លួន ដូចជាពោតក្រ ហម ដំឡូងមី និងដំណាំកសិកម្មផ្សេងៗ ដុះលូតលាស់យ៉ាងល្អ ដោយសារតែភ្លៀងធ្លាក់ជោកជាំស្ទើររាល់ថ្ងៃ ហើយពួកគាត់សង្ឃឹមថា នៅពេលប្រមូលផល នឹងទទួលបានទិន្នផលខ្ពស់ជាងឆ្នាំមុន អាចនឹងលក់ឱ្យឈ្មួញយកថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
បើតាមការរៀបរាប់ពីបុរសម្នាក់ ឈ្មោះ សុន រស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យដឹងថា...
ត្រីមាសទី១ កម្ពុជាបាននាំចេញជ័រកៅស៊ូ និងឈើកៅស៊ូបានជាង ៩៩លានដុល្លារអាម៉េរិក
របាយការណ៍របស់អគ្គនាយកដ្ឋានចម្ការកៅស៊ូ ចេញផ្សាយនៅថ្ងៃ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២នេះ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៩៩ ១៤៦ ៩៧០ដុល្លារអាម៉េរិក ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៩៨ ៥៦០ ២៧០ដុល្លារអាម៉េរិកនិងចំណូលពីការនាំចេញឈើកៅស៊ូ...