សេចក្តីជូនដំណឹង ស្តីពីរៀបចំវេទិកាថ្នាក់ជាតិលើកទី៧ ស្តីពីការជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍កសិពាណិជ្ជកម្មកម្ពុជា

0
1699

No automatic alt text available.

ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុកឲ្យមានភាពរស់រវើក និងកាន់តែប្រសើរឡើង ក្រសួងពាណិជ្ជកម្ម នឹងបន្តរៀបចំវេទិកាថ្នាក់ជាតិលើកទី៧ ស្តីពីការជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍កសិពាណិជ្ជកម្មកម្ពុជា អមដោយការដាក់តាំងបង្ហាញផលិតផលបន្លែ ផ្លែឈើខ្មែរ ផលិតផលសូត្រ និងផលិតផលកែច្នៃដទៃទៀតលើកទី១២ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨-១១ ខែវិចិ្ឆកា ឆ្នាំ២០១៨ នៅក្រុងសៀមរាប ខេត្តសៀមរាប។

ការរៀបចំព្រឹត្តិការណ៍នេះ ក្នុងគោលបំណងបង្កើនសកម្មភាពពាណិជ្ជកម្មនៅមូលដ្ឋាន ឲ្យមានភាពប្រទាក់ក្រឡាទាក់ទាញចំណាប់អារម្មណ៍របស់ប្រតិបត្តិករ អាជីវករ និងមហាជនទូទៅឲ្យងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសឲ្យការនាំចូលពីបរទេសជាជំហានៗ។

No automatic alt text available.

ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញ លោក-លោកស្រី ពាណិជ្ជករ សេវាករ និងសាធារណជនទូទៅចូលរួមទស្សនា និងគាំទ្រព្រឹត្តិការណ៍ដ៏ពិសេសនេះកុំបីខាន។ ចំពោះម្ចាស់កសិដ្ឋាន អ្នកកែច្នៃ សមាគមអាជីវកម្ម និងសហគមន៍ផលិតបន្លែ ផ្លែឈើខ្មែរ និងផលិតផលសូត្រ ដែលត្រូវការស្តង់ដាក់តាំង ផលិតផលសម្រាប់ស្វែងរកដៃគូបញ្ជាទិញ សូមអញ្ជើញមកបំពេញបែបបទ នៅអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឲ្យបានមុនថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ជាកំហិត។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅជាន់ទីពីរ នៃអាគារទីស្តីការក្រសួងពាណិជ្ជកម្ម អាសយដ្ឋាន៖ ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមរយៈទូរស័ព្ទលេខ៖ ០១២ ៩៤០ ៦០៦ / ០៧៧ ៣៣៩ ៤៣៩ / ០១៧ ៨៩០ ៨០២ / ០១២ ៧០៩ ៣០០ ឬ ទាក់ទងមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ទូរស័ព្ទលេខ៖ ០១២ ៩៦៦ ៤៦៦ ឬ ០១២ ៥៥០ ៦៣៥ ៕