សំណង់អគារបារាំងចំណាស់មួយ ធ្លាប់ជាអតីតហាងកាហ្វេដ៏ល្បីនាអំឡុងពេលកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (អ៊ុនតាក់) ចូលមកប្រទេសកម្ពុជា កំពុងក្លាយជាជាសណ្ឋាគារលំដាប់ផ្កាយ៥ ឈ្មោះថា Hyatt Regency Phnom Penh នៅចំកណ្ដាលបេះដូងទីក្រុងភ្នំពេញ។ សណ្ឋាគារលំដាប់ផ្កាយ៥នេះ មានតម្លៃ ១០០លានដុល្លារអាមេរិក កម្ពស់ ១៤ជាន់ ស្ថិតនៅតាមផ្លូវលេខ១៧៨ នៅចំហៀងនៃសារមន្ទីរជាតិ គ្រោងបញ្ចប់ឆ្នាំ ២០២០។