សក្តានុពលអេកូទេសចរណ៍តាម ដង ទន្លេមេគង្គទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្ដរជាតិ

0
2891

ស្ទឹងត្រែងៈ ខេត្ត ប៉ែក ឦសាន មួយ នៃ ប្រទេស កម្ពុជា ដែល សម្បូរ ទៅដោយ សក្តានុពល អេកូ ទេសចរណ៍ធម្មជាតិ តាម ដង ទន្លេមេគង្គ កំពុង ទាក់ទាញ ការចាប់អារម្មណ៍ ពី ភ្ញៀវ ទេសចរណ៍ ក្នុង ដំណើរ កម្សាន្ត ជា ក្រុម ។


អ្នក នាំ ភ្ញៀវទេសចរ ម្នាក់ ប្រចាំខេត្ត ស្ទឹងត្រែង លើកឡើងថា នៅក្នុង ដំណើរ កម្សាន្ត តាម ទូក នា រដូវ ទឹក ស្រក ភ្ញៀវ បរទេស ចាប់អារម្មណ៍ ទៅនឹង ទេសភាព ធម្មជាតិ តំបន់ រាម សា ( ព្រៃ លិច ទឹក ) តាម ដង ទន្លេមេគង្គ ចាប់ពី ក្រុង ស្ទឹងត្រែង រហូត ទៅដល់ ព្រំដែន កម្ពុជា ឡាវ ។

បើ ធ្វើដំណើរ តាមផ្លូវ ទឹក ក្នុង ដំណើរ កម្សាន្ត មាន លក្ខណៈ ជា ក្រុម ពិតជា សប្បាយ ណាស់ ហើយ ទីនោះ យើង មើលទៅ ឃើញ ភាពស្រស់ ស្អាត ប្លែកៗ ជាច្រើន ។

ដំណើរ តាម ទូក យើង ក៍ អាច មើលឃើញ ពី ទេសភាព ជាច្រើន រាប់មិនអស់ ដូចជា ការរស់នៅ រប ស់បង ប្អូន ប្រជាពលរដ្ឋ នៅតាម ដង ទន្លេ និង តាម ដី កោះ តូចៗ ។

មើល ចម្ការ ផលដំណាំ និង សួន បន្លែ នៅតាម មាត់ ជ្រាំងទន្លេ ។ ទស្សនា ព្រៃ ធម្មជាតិ … ទូក ប្រជា នេសាទ ។ ល ។ អ្នក នាំ ភ្ញៀវទេសចរ ខាងលើនេះ បាន និយាយ បន្តទៀតថា បើសិនជា ចង់ទៅ កាន់ ទីនោះ ត្រូវតែ ត្រៀម អាហារ ជា កញ្ចប់ សម្រាប់ ទទួលទាន ដោយ ខ្លួនឯង ផង ។ បើ ពុំ នោះទេ នឹង ពិបាក រក ចំណីអាហារ ណាស់ ។

ក៏ប៉ុន្តែ លោក ថោង អូន ម្ចាស់ រមណីយដ្ឋាន បក្សី មេគង្គ បាន រៀបរាប់ ប្រាប់ រស្មី កម្ពុជា ថា ការធ្វើដំណើរ កម្សាន្ត តាមផ្លូវ ទឹក មិន ពិបាក នោះ ទេ ។

យើង ជិះទូក តាម ដង ទន្លេមេគង្គ ពី ក្រុង ស្ទឹងត្រែង ឆ្ពោះទៅកាន់ ព្រំដែន កម្ពុជា ឡាវ រហូតដល់ ទឹកធ្លាក់ ព្រះ និមិត្ត ពិតជា មាន ភាព ទាក់ទាញ ណាស់ សម្រាប់ ភ្ញៀវទេសចរ ខ្មែរ និង បរទេស ។ នៅក្នុង ដំណើរ ជិះទូក តាម ដង ទន្លេ យើង អាច មើលឃើញ កោះ តូចៗ។

រាប់ពាន់ កោះ សត្វ ស្លាប ដ៏ ក្រម ជាច្រើន ប្រភេទ តាម ព្រៃព្រឹក្សា ។ ឃើញ មាន ជ្រលង ទឹក ហូរ ធា្ល ក់ តាម ផ្ទាំង ថ្ម រាប់សិប កន្លែង និង មាន ឆ្នេរ ខ្សាច់ រាក់ៗ ពិតជា អស្ចារ្យ ខ្លាំងណាស់ ។ បើសិនជា យើង ធ្វើដំណើរ ពី ក្រុង ស្ទឹងត្រែង ទៅដល់ ព្រំដែន ឡាវ អាច នឹង ឃើញ ថ្ម មរកត ពណ៌ ស ដ៏ ស្រស់ស្អាត ។

មានព្រៃ ដើមឈើ ទាប ខ្ពស់ អាចឱ្យ អ្នកទេសចរ អង្គុយ ក្រាលកន្ទេល ពីក្រោម ដើមឈើ ស្រូបយក ខ្យល់អាកាស បរិសុទ្ធ ដ៏ សែន ត្រជាក់ ។ បោះតង់ ស្នាក់នៅ ពេលយប់ ទទួលទាន អាហារ ដែល បាន ពី ការទិញ ពី អ្នកភូមិ គ្មាន ជាតិគីមី និង ភ្លក្ស រសជាតិ ត្រី ធម្មជាតិ ទឹកសាប ពិតៗ ។


​ ​
លោក ថោង អូន បានបញ្ជាក់ បន្ថែមទៀត ថា ចំពោះ ភ្ញៀវ ទេសចរណ៍ ដែល ចង់ ទៅលេង នៅតាម តំបន់ ដង ទន្លេមេគង្គ ដោយ ជិះទូក ចំណុះ ក្រោម ប្រាំ នាក់ ក្នុង រយៈពេល ពីរ យប់ បី ថ្ងៃ គេ ត្រូវ ចំណាយ ប្រាក់ ក្នុង ម្នាក់ ចាប់ពី ៨៥ ទៅ ១៣០ ដុល្លារ ។ ប៉ុន្តែ បើសិនជា ភ្ញៀវ ចង់ទៅ កម្សាន្ត មាន លក្ខណៈ ច្រើន នាក់ តម្លៃ សេវាកម្ម នឹង ធ្លាក់ ចុះមក ត្រឹម ៨៥ ដុល្លារ ក្នុង ម្នាក់ ជាមួយ អាហារ ប្រាំមួយ មុខ ក្នុងពេល រយៈពេល ពីរ យប់ និង បី ថ្ងៃ ។ ស្នាក់នៅ បោះជុំរុំ ពេល រាត្រី បង្ហោះ ចង្កៀងគោម ប្រគំ បទ ភ្លេង និង ជិះទូក កៃ យ៉ាក់ កម្សាន្ត លេង នៅពេល ថ្ងៃ ។

ជាមួយនឹង ការស្រឡាញ់ ធម្មជាតិ ម្ចាស់ រមណីយដ្ឋាន បក្សី មេគង្គ សូម អំពាវនាវ ដល់ ស ម ត្ថ កិច្ច ពាក់ព័ន្ធ ជួយ ទប់ស្កាត់ បទល្មើស នេសាទ ត្រី ដោយ ប្រើ ឧបករណ៍ ឆក់ ខុសច្បាប់ និង ការ បរបាញ់ សត្វព្រៃ និង ការកាប់ ព្រៃឈើ ដែលនាំឱ្យ ប៉ះពាល់ ដល់ វិស័យ ទេសចរណ៍ នៅ តំបន់ នោះ ផងដែរ ។


​ ​
តំបន់ សក្តានុពល ដ៏ អស្ចារ្យ នៅតាម ដង ទន្លេមេគង្គ និង រមណីយដ្ឋាន ជាច្រើន ត្រូវបាន បង្កើតឡើង ក្នុង ខេត្តស្ទឹងត្រែង ដើម្បី ទាក់ទាញ ភ្ញៀវ ទេសចរណ៍ ។ សហគមន៍ ជាច្រើន ក៍ កំពុងតែ មានការ កែច្នៃ ធម្មជាតិ ទៅជា កន្លែង ទទួលភ្ញៀវ កម្សាន្ត ។

ដោយសារតែ ការខិតខំ និង ភាពលេច ធ្លោ របស់ ខេត្តស្ទឹងត្រែង ទើប ក្រសួងទេសចរណ៍ បានទទួល ស្គាល់ និង ដាក់ ចំណាត់ថ្នាក់ រមណីយដ្ឋាន ដ៏ សែន ស្រស់ស្អាត មួយ ក្នុងចំណោម បណ្តា ខេត្ត ចំនួន ១១ នៅ ទូទាំងប្រទេស កម្ពុជា ។

លោក អ៊ ន់ ប៉ោ សឿន ប្រធាន មន្ទីរ ទេសចរណ៍ ខេត្តស្ទឹងត្រែង បាន បញ្ជាក់ថា ការប្រឡងប្រណាំង រម ណី យ ដ្ឋា ន ទេសចរណ៍ ក្រសួងទេសចរណ៍ បាន វាយតម្លៃ ឱ្យ រមណីយដ្ឋាន បក្សី មេគង្គ ជាប់ ចំណាត់ថ្នាក់ គំរូ ប្រចាំឆ្នាំ ២០១៧ ។ លោក បាន បន្តថា សម្រាប់ ខេត្តស្ទឹងត្រែង គឺជា លើកទីមួយ ហើយ ដែល បានដាក់ ពាក្យ ទៅ ប្រឡង នៅ ក្រសួងទេសចរណ៍ ហើយក៍ បានជា ប់ ចំណាត់ថ្នាក់ រមណីយដ្ឋាន ល្អ ដាច់ គេ ក្នុង ខេត្ត មួយ នេះ ។

លោក សឿន បាន បន្តថា លោក នឹង ជំរុញឱ្យមាន ការរៀបចំ រមណីយដ្ឋាន ជាច្រើន ទៀត រួមទាំង វិស័យ ឯកជន ដើម្បី ដាក់ពាក្យ ប្រឡងប្រណាំង រមណីយដ្ឋាន ស្អាត យក ចំណាត់ថ្នាក់ ល្អ បន្ថែមទៀត សម្រាប់ ខេត្តស្ទឹងត្រែង នៅ ក្រសួងទេសចរណ៍ ជា បន្តទៀត ៕

 

ប្រភព : រស្មីកម្ពុជា