វីដេអូ
ជួបជាមួយអ្នកថែរក្សាសត្វខ្ទីងនៅសួនសត្វភ្នំតាម៉ៅលោក សំ វឿន [VIDEO]
https://youtu.be/Cx8ILCrAvjQ
សំពោចកលឿងកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា (Video)
https://youtu.be/viZloUj7GxU
សំពោចកលឿង(ឈ្មោះអង់គ្លេស៖ Yellow-throated Marten ឈ្មោះវិទ្យាសាស្រ្ត៖ Martes flavigula)។
សំពោចកលឿងមានរូបរាងប្រហាក់ប្រហែលនឹងសំពោចដែរ ប៉ុន្តែស្តើងទ្រវែងបន្តិច។ នៅក្នុងប្រទេសកម្ពុជា វាមានពណ៌ប្រែប្រួលទៅតាមតំបន់ផ្សេងៗដែលវារស់នៅ ដូចជានៅភូមិភាគនិរតី ពួកវាមានដងខ្លួនស្ទើរទាំងមូលណព៌លឿង រីឯនៅភូមិភាគខាងកើត ពួកវាមានពណ៌លឿងតែនៅត្រង់ក និងពោះប៉ុណ្ណោះ ហើយដងខ្លួនមានពណ៌ត្នោត។ ជាទូទៅ វាមានពណ៌លឿងជានិច្ច ទោះបីវារស់នៅទីកន្លែងផ្សេងៗគ្នាក៍ដោយ។
សត្វប្រភេទនេះអាចរស់នៅក្នុងទីជម្រកគ្រប់ប្រភេទ ប៉ុន្តែវាចូលចិត្តរស់នៅក្នុងតំបន់ព្រៃស្រោងជាងគេ ហើយវាអាចឡើងដើមឈើបានយ៉ាងលឿន។ ចំណីអាហាររបស់វាមានដូចជា កំប្រុក ស៊ុត ពស់...
បច្ចុប្បន្នភាព វត្តមានសត្វត្មាតភ្លើង និងសត្វផ្សេងទៀត (Video)
ដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា៖ អមជាមួយនឹងក្តីរំភើបរីករាយឥតឧបមា ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថាន ដោយមានការគាំទ្រពីអង្គការ WWF បានផ្តល់
របាយការណ៍កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយបញ្ជាក់ថាពួកគេបានប្រទះឃើញ
ត្មាតភ្លើងចំនួន០៧ក្បាល និងបានឃើញមាន់ព្រៃចំនួន០៥ក្បាល ។គួរបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយដែលចំនួនត្មាតភ្លើងមានចំនួនកើនឡើងក្រោយពីបាត់វត្តមានអស់រយៈពេលពីរឆ្នាំ ដែលពីមុនមកយើងបានឃើញ ០៥ក្បាល ឬ ០៦ក្បាលប៉ុណ្ណោះ។
ត្មាតភ្លើង (Red headed vulture ) ៖...
សត្វរមាំងជិត១០ក្បាលបង្ហាញវត្តមាននៅក្នុងដែនជម្រកសត្វព្រៃសំបូរខេត្តក្រចេះ
រូបភាពដែលបង្ហាញវត្តមានរបស់សត្វរមាំង (Rucervus eldii) យ៉ាងហោចណាស់ចំនួន ៧ក្បាល ត្រូវបានបញ្ជូនមកពីដែនជម្រកសត្វព្រៃសំបូរ ក្នុងខេត្តក្រចេះ កាលពីម្សិលមិញដោយក្រុមអ្នកស្រាវជ្រាវសត្វព្រៃរបស់មន្ទីរបរិស្ថាននៃក្រសួងបរិស្ថាន និងអង្គការ WWF ។
រូបភាពដែលថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិទាំងនេះជាភ័ស្តុតាងនៃការរស់រានរបស់សត្វដ៏សំខាន់មួយប្រភេទនេះ និងបានបង្ហាញថាហ្វូងសត្វនេះកំពុងមានលទ្ធភាពបន្តពូជនៅក្នុងតំបន់ការពារនៃដែនជម្រកសត្វព្រៃសំបូរ។ ជាក់ស្តែង ភ័ស្តុតាងនៃការបន្តពូជនេះបានស្តែងចេញយ៉ាងច្បាស់តាមរយៈរូបភាពរាប់រយសន្លឹកដែលក្រុមអ្នកស្រាវជ្រាវសត្វព្រៃបានពិនិត្យយ៉ាងម៉ត់ចត់ និងបានកត់ត្រាទុកនូវវត្តមានរបស់៖ សត្វរមាំងពេញវ័យ មានញីនិងឈ្មោល សរុបចំនួន ៤ក្បាល សត្វវ័យជំទង់ មានញីនិងឈ្មោល ចំនួន ២ក្បាល ព្រមទាំងកូនសត្វរមាំងចំនួន...