រយៈពេល ៦ខែដើមឆ្នាំ២០១៨នេះ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា កើនឡើង១៣% បើធៀបនឹងឆ្នាំ២០១៧

0
1998

កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក ក្នុងការមកទស្សនារបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ ក្នុងមួយឆ្នាំៗ ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាព ដោយកម្ពុជាសំបូរទៅដោយបេតិកភ័ណ្ឌវប្បធម៌ ធនធានធម្មជាតិ និងកម្ពុជាប្រកបដោយសុខសន្តិភាព និងស្ថិរភាពនយោបាយ។ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៨នេះ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា មានចំនួនជាង ៣លាននាក់ ដែលមានកំណើន ១៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។ យើងសង្ឃឹមថា នៅឆ្នាំ២០១៨នេះ កម្ពុជានឹងទទួលភ្ញៀវទេសចរអន្តរជាតិបានប្រមាណជាង ៦,២លាននាក់ ក្នុងកំណើន ១២% ស្របជាមួយនឹងសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ ធនធាន និងសក្តានុពលទេសចរណ៍ កម្ពុជាសង្ឃឹមថានឹងទទួលទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ និងប្រមាណ១៥លាននាក់ នៅឆ្នាំ២០៣០។ ព្រមជាមួយនោះ ទេសចរក្នុងស្រុកចំនួនជាង ១០លាននាក់ បានទស្សនាកម្សាន្តនៅគ្រប់គោលដៅទេសចរណ៍ទូទាំងប្រទេសប្រកបដោយសុវត្ថិភាព និងភាពរីករាយ។ កម្ពុជាមានសុវត្ថិភាពពេញលេញចំពោះភ្ញៀវទេសចរ មកទស្សនានៅគ្រប់កន្លែង និងគ្រប់ពេលវេលា៕