ខេត្តកំពង់ចាម៖ ភ្នំជើងព្រៃដែលមានប្រវត្តិពីយូរលង់ណាស់មកហើយនោះ ឥឡូវនេះបានក្លាយទៅជា រមណីដ្ឋានមួយដ៏សែនមនោរម្យសម្រាប់បបោសអង្អែលអារម្មណ៍ភ្ញៀវទេសចរ។
អាស្រ័យដោយ លក្ខណៈភូមិសាស្ត្រអំណោយផល ភ្នំជើងព្រៃស្ថិតនៅចម្ងាយប្រមាណតែ២គ.ម ប៉ុណ្ណោះពីផ្លូវជាតិ លេខ៧ ជាប្រភេទផ្លូវគ្រួសក្រហម និង៥៦គ.ម ពីទីរួមខេត្តកំពង់ចាមស្ថិតនៅក្នុងភូមិរវៀង ឃុំរវៀង ស្រុកជើងព្រៃ។
ប្រសិនបើគេចង់ទៅទីនោះ អ្នកទេសចរទាំងឡាយអាចធ្វើដំណើរតាមរយៈរថយន្តធុនតូច ដោយប្រើរយៈពេលតែមួយម៉ោងប៉ុណ្ណោះពីក្រុងកំពង់ចាម។ ស្ទើរតែគ្រប់គ្នា អ្នកដែលបានទៅដល់ ភ្នំជើងព្រៃគេមានជំនឿថាភ្នំនេះមានវត្ថុសក្តិសិទ្ធិ និងទេសភាពដ៏ត្រកាល។ ប៉ុន្តែចំពោះអ្នកស្រុកនៅតំបន់នោះពួកគេមានជំនឿស៊ប់គោរពបូជាដោយ ការបន់ស្រន់ ហើយនិងធ្វើពិធីលាបំណន់ជាញឹកញាប់។
ទោះបើមានការប្រកាន់ជាប់នូវជំនឿដូច្នេះដ៏ដោយ ក៏បច្ចុប្បន្នភ្នំជើងព្រៃនៅតែជារមណីដ្ឋានទេសចរណ៍មួយដែល ប្រជាពលរដ្ឋគ្រប់ស្រទាប់តែងទៅកំសាន្តសប្បាយពេលមានពិធីបុណ្យទាន ធំៗ ដូចជាបុណ្យចូលឆ្នាំប្រពៃណីជាតិយើងជាដើម។
នៅរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំជើងព្រៃមានអ្នកគ្រប់គ្រងនិងកសាងចំនួន៤នាក់ទី១.អ្នកស្រីពៅពិសី,២.លោកមឿនម៉េត,៣.លោកតារុំនិង៤.លោកសេងហួលី។លោកប្រធានមន្ទីរបន្តថានៅពេលខាងមុខនេះលោកសេងហួលីនឹងកសាងផ្លូវកៅស៊ូចេញរមណីដ្ឋានប្រវត្តិសាស្ត្រភ្នំជើងព្រៃដែលមានផ្ទៃដីសរុបចំនួន៩៨,៤០ហិកតាប្រវែងជាង២គីឡូម៉ែត្រតភ្ជាប់មកកាន់ផ្លូវជាតិលេខ៦ដើម្បីសម្រួលដល់ការធ្វើដំណើរដល់ភ្ញៀវដែលទៅលេងកម្សាន្ត។
គួរបញ្ជាក់ថាប្រាសាទភ្នំជើងព្រៃតាមឯកសារប្រាសាទបុរាណមួយនេះត្រូវបានកសាងឡើងក្នុងរាជព្រះបាទសូត្យវរ័ន្មទី១នាសតវត្សរ៍ទី១១ហើយឧទ្ទិសចំពោះព្រះសិវ:ក្នុងលទ្ធិព្រហ្មញ្ញសាសនា។ប្រាសាទនេះបានសាងសង់ពីថ្មបាយក្រៀមនិងថ្មភក់ដោយមានកំពែងព័ទ្ធជុំវិញ៕