រមណីយដ្ឋានល្បាក់កំរោញ ខេត្តពោធិ៍សាត់

0
2780

ខេត្តពោធិ៍សាត់៖ ធ្វើដំណើរលើផ្លូវជាតិ ៥៥ ដែលលាតសន្ធឹងពីក្រុងពោធិ៍សាត់ដល់ឃុំថ្មដាជាប់ព្រំប្រទល់ខេត្ដត្រាត ប្រទេសថៃ ប្រវែងជាង ១៨០ គីឡូម៉ែត្រនិងចម្ងាយប្រមាណ ៥៥ គីឡូម៉ែត្រ ពីក្រុងពោធិ៍សាត់ ភ្ញៀវទេសចរនឹងបានឃើញស្លាកសញ្ញាមួយនៅខាងឆ្វេង ដែលចង្អុលបង្ហាញពីគោលដៅរមណីយដ្ឋានល្បាក់កំរោញ កំពុងរង់ចាំវត្ដមានរបស់ភ្ញៀវឆៀងចូលលេងកម្សាន្ត។ រមណីយដ្ឋានល្បាក់កំរោញស្ថិតក្នុងភូមិអង្ក្រង ឃុំសំរោង ស្រុកភ្នំក្រវាញខេត្ដពោធិ៍សាត់ រំលេចនូវភាពស្រស់បំព្រងនៃព្រៃឫស្សីតូចៗ ដែលដុះទេរត្របាញ់ចូលគ្នា បង្កើតបានជាដំបូលឫស្សីដ៏ត្រជាក់ សម្រាប់ការអង្គុយលម្ហែមុនពេលដើរ ចុះមាត់ទឹក។
បន្ទាប់ពីទៅលេងកម្សាន្ដនៅរមណីយដ្ឋានល្បាក់កំរោញ ភ្ញៀវទេសចរកុំភ្លេចបង្ហួសទៅទស្សនាចម្ការក្រូចពោធិ៍សាត់របស់អ្នកពោធិ៍សាត់ពិតៗ និងភ្លក្សរសជាតិក្រូចអ្នកស្រុកដើមនេះ។

រមណីយដ្ឋានល្បាក់កំរោញ /មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់

មន្ទីរទេសចរណ៍ ខេត្តពោធិ៍សាត់