រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងសូមស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៨ខាងមុខនេះ

0
2003

រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ៧៣ គ.មពីទីរួមខេត្តពោធិ៍សាត់ និងចម្ងាយ១៩៥គ.មពីរាជធានីភ្នំពេញធ្វើដំណើរតាមផ្លូវលេខ៥៣B ពីប្រជុំជនស្រុកក្រគរដែលមានចម្ងាយ ៤១គ.មទើបដល់រមណីយដ្ឋាន។

Image may contain: one or more people, tree and outdoor

រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងដែលអ្នកស្រុកនិយមហៅតៗគ្នាថាទឹកធ្លាក់តំបន់យ៉ោក៖
តំបន់រមណីយដ្ឋាននេះនៅចន្លោះភ្នំ( ភ្នំព័ទ្ធជុំវិញ) មានព្រៃឈើខ្ពស់ៗ ដុះលំអរ និងមានប្រភេទឈើមានតម្លៃច្រើនប្រភេទដូចជា ខ្លុង ត្បែង ធ្នង់ នាងនួន ស្រឡៅ សុក្រម ព្រះភ្នៅ ខ្លឹមច័ន្ទ ផ្ចឹក រាំងភ្នំ កកោះ ផ្តៀក គគីរ ។ល។ រីឯសត្វព្រៃវិញមានខ្លា ឈ្លួស ប្រើស ស្វា ជ្រូកព្រៃ ទោចជាដើម។

Image may contain: one or more people, tree, outdoor and nature

នៅក្នុងរមណីយដ្ឋាន មានកន្លែងកន្សាន្តជាច្រើនកន្លែងដោយធ្វើការបែងចែកជាដំណាក់ៗ សម្រាប់ភ្ញៀវទេសចរទស្សនា កម្សាន្តដូចជា៖ ១ ដំណាក់ តាង៉ុក គយ ២ ដំណាក់កោះយាយចាំតា ៣ ដំណាក់ទឹកឈូរ ៤ ដំណាក់មនោរម្យ ៥ ដំណាក់ថ្មសណ្តូក ៦ ទឹកជ្រោះដំណាក់ព្រះ ៧ ដំណាក់ម្លប់ជ្រៃក្រឹម ៨ ដំណាក់កោះសុបិន្ត ៩ ដំណាក់ទឹកធ្លាក់ ១០ ដំណាក់កោះដាច់ ១១ ដំណាក់កោះភ្ញៀវ។ ហើយតំបន់ទេសចរណ៍ធម្មជាតិមួយនេះមានលក្ខណៈពិសេស៣ធ្វើអោយអ្នកចូលកម្សាន្តចាប់អារម្មណ៍យ៉ាងខ្លាំងគឺ ទី១ មានទឹកថ្លាត្រជាក់ ទី២ មានទេសភាពស្រស់ស្អាត និងទី៣ មានទឹកជ្រោះធ្លាក់ច្រើនដំណាក់គួជាទីគយគន់៕

Image may contain: 7 people, crowd, tree, plant and outdoorImage may contain: one or more people, tree, crowd, plant, outdoor and natureImage may contain: one or more people, tree, outdoor, water and natureImage may contain: one or more people, tree, outdoor, nature and water