រមណីយដ្ឋានដ៏ប្រណិតលើកំពូលភ្នំកូនសត្វ​ កំពុងទាក់ទាញភ្ញៀវទេសចរមកសម្រាកលំហែរកាយកុះករ!

0
11322

Image may contain: one or more people, swimming, mountain, outdoor and nature

រមណីយដ្ឋាននៅលើភ្នំកូនសត្វ គឺជារមណីយដ្ឋានសម្រាប់ភ្ញៀវទេសចរប្រាថ្នាភាពស្ងប់ស្ងាត់ ដែលមានទីតាំងនៅក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្ដកំពត ចម្ងាយ៥ គីឡូម៉ែត្រពីទំនប់ប្រឡាក់ក្រឡា។ នៅទីនោះមានទេសភាពស្ងប់ស្ងាត់បែបជនបទ និងមានអាងហែលទឹកលើកំពូលភ្នំពណ៌ខៀវស្រងាត់អាចគយគន់ឆ្លុះជួរភ្នំកូនសត្វខាងឆ្វេងនិងស្ដាំ ព្រមទាំងជួរភ្នំវល្លិដ៏អន្លាយសន្លឹម។

ភ្នំកូនសត្វ ស្ថិតនៅក្បែរអតីតតំបន់សមរភូមិក្តៅភ្នំវល្លិ៍ បច្ចុប្បន្នក្លាយជារមណីយដ្ឋានសម្រាកលំហែរកាយដ៏ប្រណិតបែបជនបទ ជាពិសេសមានអាងហែលទឹកបន្តុបលើកំពូលភ្នំដ៏ថ្លាដូចកញ្ចក់។

Image may contain: ocean, cloud, swimming, sky, mountain, outdoor, nature and water

សូមជម្រាបជូនថា នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ តំបន់ភ្នំវល្លិ៍ ជាទីតាំងយុទ្ធសាស្រ្តយោធាដ៏រឹងមាំរបស់ក្រុមខ្មែរក្រហមក្នុងចំណោមទីតាំងកាន់កាប់ដទៃទៀតនៅភាគនិរតីប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងចន្លោះភូមិសាស្រ្តរវាង ខេត្តកែប និងខេត្តកំពត ជាពិសេសភ្នំវល្លិ៍ ជាមូលដ្ឋានប្រយុទ្ធដ៏រឹងមួយរបស់ខ្មែរក្រហម ដែលមានភូមិសាស្រ្តស្ថិតនៅជិតបំផុតនឹងព្រំដែននៃប្រទេសវៀតណាម។
ក្រោយពីខ្មែរក្រហមធ្វើសមាហរណកម្មចុះចូលជាមួយរដ្ឋាភិបាលកាលពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៩០ មកតំបន់ភ្នំវល្លិ៍ទាំងមូលបានក្លាយចំណុចទាក់ទាញយ៉ាងខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ឥលូវនេះ តំបន់ភ្នំវល្លិ៍បានប្រែក្លាយជាតំបន់អភិវឌ្ឍន៍ដែលមានព័ណបៃតង ជាតំបន់ស្ថិតចំកណ្ដាលបេះដូងនៃតំបន់ដំណាំម្រេចដ៏ល្បីល្បាញទូទាំងពិភពលោក ក្រៅពីនោះមានចំការស្វាយ ល្ហុង ខ្នុរ ទុរេន និងកសិដ្ឋានចិញ្ចឹមសត្វយ៉ាងច្រើន។ល។ ដ៏មានរសជាតិឈ្ងុយឆ្ងាញ់ពិសារ និងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាកម្សាន្តឥតមានពេលល្ហែរ។

សម្រាប់តម្លៃ និងទីតាំង សូមទំនាក់ទំនងទៅកាន់៖
089 338 555 ឬ ចូលទៅកាន់ទីតាំងផ្ទាល់៖ Starling Ridge Plantation Resort

Image may contain: sky, outdoor and natureImage may contain: sky, basketball court, mountain, outdoor and natureImage may contain: 1 person, sky, outdoor and natureImage may contain: sky, house, mountain, outdoor and natureImage may contain: mountain, sky, house, outdoor and natureImage may contain: mountain, sky, outdoor and nature