របៀបធ្វើនំត្នោតខ្មែរងាយៗ ដែលលោកអ្នកអាចធ្វើញាុំដោយខ្លួនឯងបាន!

0
3461

របៀបធ្វើនំត្នោត (ងាយៗ)

គ្រឿងផ្សំ
ផ្លែត្នោតទុំ ៥ផ្លែ
ម្សៅខ្សាយ ១.៥គីឡូ
ស្ករត្នោត ១គីឡូ
សាច់ដូងចាស់ កោសរួច១ផ្លែ
ស្លឹកចេក បើចំហុយក្នុងកន្ទោង
ឬចំហុយក្នុងថាស ក៏បាន

របៀបធ្វើ
កោសត្នោតនឹងកញ្ជ្រែងយកតែសាច់ត្នោតកុំឲ្យដោយសសៃត្នោត រួចលាយម្សៅ និងស្ករឲ្យសព្វល្អ ទុករយៈពេល៥ទៅ៧ម៉ោង។ ពេលម្សៅដែលលាយឡើងហើយ ដួសដាក់កន្ទោង រោយសាច់ដូងពីលើ រួចយកទៅចំហុយរយៈពេលប្រហែល៤០នាទី រួចស្រង់ចេញជាការស្រេច៕